• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឱកាសដើម្បី​ពង្រឹងនិងអភិវឌ្ឍបន្ថែមទៀត​ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុ​ងជ្រោយអាស៊ាន-អូស្ត្រាលី

ឆ្នាំនេះគឺជាខួបលើកទី៥០ហើយដែលអូស្ត្រាលីក្លាយជាដៃគូសន្ទនាដំបូងគេរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន (១៩៧៤ - ២០២៤)។ ក្នុងឱកាសនេះ កិច្ចប្រជុំកំពូលពិសេសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី នឹងប្រព្រឹត្តទៅនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី នៅថ្ងៃទី៥-៦ ខែមីនា ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសអាស៊ាន អូស្ត្រាលី និងអគ្គលេខាធិការអាស៊ាន។

យោងតាមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski ដោយប្រធានបទ “ភាពជាដៃគូដើម្បីអនាគត” កិច្ចប្រជុំគឺជាឱកាសសម្រាប់ភាគីទាំងពីរ ពិនិត្យឡើងវិញនូវទំនាក់ទំនងរយៈពេល ៥០ ឆ្នាំកន្លងទៅ និងផ្លាស់ប្តូរវិធានការជំរុញការអភិវឌ្ឍទំនាក់ទំនងជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព ស្របតាមក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២១។

ឱកាសដើម្បី​ពង្រឹងនិងអភិវឌ្ឍបន្ថែមទៀត​ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុ​ងជ្រោយអាស៊ាន-អូស្ត្រាលី - ảnh 1ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski។ រូបថត៖ Viet Duc /TTXVN

បច្ចុប្បន្ន អាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតទីពីររបស់អូស្ត្រាលី សូម្បីតែខ្ពស់ជាងកូរ៉េខាងត្បូង ជប៉ុន ឬសហរដ្ឋអាមេរិកក៏ដោយ។ ដូច្នេះហើយ អូស្ត្រាលីមានបំណងចង់ពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងជាមួយអាស៊ាន សំដៅពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនិងនយោបាយនៅក្នុងតំបន់។

លោកឯកអគ្គរដ្ឋទូត Andrew Goledzinowski ក៏បានឲ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំកំពូលនេះ នឹងមានសេចក្តីប្រកាសសំខាន់ៗមួយចំនួនស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងព្រឹត្តិការណ៍ខាងក្រៅសំខាន់ៗមួយចំនួន ជុំវិញដំណើរការផ្លាស់ប្តូរថាមពលស្អាត កិច្ចសហប្រតិបត្តិការនាវាចរណ៍ ឬតួនាទីរបស់បណ្តាមេដឹកនាំដែលទើបលេចចេញ។ ទីក្រុង Canberra វាយតម្លៃខ្ពស់ចំពោះខ្លឹមសារនៃកិច្ចពិភាក្សាទាំងនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែមេសា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung)។

Top