• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី Vu Duc Dam៖ ទីក្រុងហូជីមិញត្រូវការគ្រប់គ្រងកម្មករដែលធ្វើការនៅក្នុងរោងចក្រនីមួយៗ

ឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺកូវីដ - ១៩ 
 

ទីក្រុងហូជីមិញចាំបាច់ត្រូវពង្រឹងការគ្រប់គ្រងកម្មករដែលធ្វើការនៅក្នុងរោងចក្រនីមួយៗ នៅតាមតំបន់ឧស្សាហកម្មនិងតំបន់កែច្នៃនាំចេញ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។

នេះជាការបញ្ជាណែនាំ របស់ឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺកូវីដ - ១៩ ក្នុងសន្និ សីទកាសែត តាមអ៊ិនធឺរណែត ជាមួយថ្នាក់ដឹកនាំ ទីក្រុងហូជី មិញ ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ - ១៩ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី ១២ កក្កដា។

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា រហូតមកដល់ពេលនេះ តំបន់ធ្វើចត្តាឡីស័កប្រមូលផ្តុំបានដាក់ពង្រាយកម្លាំងប្រមាណ ៧០%។ ដូច្នេះ ទីក្រុងហូជីមិញបានសម្របសម្រួលជាមួយក្រសួងសុខា ភិបាល ដើម្បីពិចារណាជាបន្ទាន់នូវការអនុវត្តន៍ការធ្វើចត្តាឡីស័កនៅហ្នឹងកន្លែង។ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានស្នើថា៖ “ចាំបាច់ក្នុងការបែងចែកកន្លែងដែលមានការបញ្ជា ទិញបន្ទាន់ដើម្បីរៀបចំផលិតកម្មនិងស្នាក់នៅក្នុងរោងចក្រដូចដែលអ្នកបានចាប់ផ្តើមធ្វើអញ្ជឹង។ ជាពិសេសនាពេលបច្ចុប្បន្ននេះ ទីក្រុងហូជីមិញមានគោលបំណងគ្រប់គ្រងមនុស្សដែលធ្វើការនៅក្នុងរោងចក្រនីមួយៗ ពីទីកន្លែងរស់នៅទីណាធ្វើដំណើរតាមរថយន្តយ៉ាងដូចម្តេច ហើយក្នុងប៉ុន្មានថ្ងៃនេះត្រូវអនុវត្តន៍ឲ្យបានម៉ឹងមាត់”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top