• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue បញ្ជាណែនាំនូវទិសដៅអភិវឌ្ឍន៍ទីក្រុង Dak Lak

នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុង Buon Ma Thuot សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue និងថ្នាក់ដឹកនាំក្រសួងនិងស្ថាប័ននានា បានអញ្ជើញជាអធិបតីភាពក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Lak ស្តីអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ព្រមទាំងអនុវត្តន៍នូវសេចក្តីសម្រេចចិត្តនានា របស់មជ្ឈឹមនិងរដ្ឋាភិបាល ស្តីពីការកសាងជនបទថ្មី។


ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងពិធី 

ថ្លែងមតិនៅឯកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានចាត់ទុកថា ការដែល Dak Lak បំពេញល្អនូវការផ្លាស់ប្តូរថ្មី និងលើកកម្ពស់ប្រសិទ្ធភាពរបស់ក្រុមហ៊ុនកសិកម្ម រុក្ខកម្មនោះ គឺមានអត្ថន័យសម្រាប់ប្រទេសជាតិទាំងមូល។ ដោយពិនិត្យឃើញថា ផ្ទៃដីរបស់ក្រុមហ៊ុនកសិ - ឧស្សាហកម្មនៅតំបន់នេះនៅតែមានចំនួនខ្ពស់ដដែលស្មើនឹង ៨២,៦% លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត បន្តពិនិត្យចំនួននេះ និងជំរុញការចេញផែនការប្រើប្រាស់ដីកសិកម្ម ព្រៃឈើ ត្រូវបានប្រមូលផ្តុំឡើងវិញនោះ ដើម្បីផ្តល់ដីលំនៅដ្ឋាននិងផលិតភាពដល់ប្រជាជន។

ទាក់ទិននឹងទិសដៅអភិវឌ្ឍន៍របស់ខេត្ត Dak Lak នាពេលខាងមុខ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានមានប្រសាសន៍ថា Dak Lak ជា “តំបន់យុទ្ធសាស្រ្ត” ហើយត្រូវក្លាយជាមជ្ឈមណ្ឌលនៃតំបន់ Tay Nguyen ដោយផ្អែកលើភាពខ្លាំងរបស់ខ្លួនក្នុងផលិតកម្មកសិកម្ម ព្រមទាំងផ្សាភ្ជាប់នឹងឧស្សាហកម្មកែច្នៃ ទេសចរណ៍និង​អភិរក្សវប្បធម៌ប្រពៃណីផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top