• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ជួបសំណេះសំណាលជារដ្ឋលេខាធិការឥណ្ឌា

នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥១ (AMM 51) និងកិច្ចប្រជុំទាក់ទិននានានៅសឹង្ហបុរី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានជួបសំណេះ សំណាលទ្វេភាគីជាមួយរដ្ឋលេខាធិការឥណ្ឌាលោក Vijay Kumah Singh សំដៅផ្លាស់ប្ដូរទស្សនៈរបស់ភាគីទាំងពីរក្នុងកិច្ចសហប្រតិបតិ្តការជាមួយអាស៊ាន និង ជំរុញទំនាក់ទំនងទ្វេភាគី។

 ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh និងរដ្ឋលេខាធិការឥណ្ឌាលោក Vijay Kumah Singh (រូបថត៖ VOV)

ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព ប្រពៃណីដ៏ជិតស្និទ្ធ ក៏ដូចជាវឌ្ឍនភាពថ្មីក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម ឥណ្ឌា នាពេលថ្មីៗនេះផងដែរ។ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានស្វាគមន៍រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោកស្រី Sushma Swaraj អញ្ជើញមកវៀតណាមធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១៦គណៈកម្មាធិការចម្រុះវៀតណាម ឥណ្ឌា និងចូលរួមការបើកសន្និសីទអន្តរជាតិ​​ស្ដីពីសមុទ្រឥណ្ឌា លើកទី៣នាថ្ងៃទី២៧និងថ្ងៃទី២៨ ខែសីហាខាងមុខនេះ។

រដ្ឋលេខាធិការលោក Kumah Singh បានថ្លែងអំណរគុណចំពោះវៀតណាមដែលក្នុងឋានៈជាប្រទេសម្របសម្រួលទំនាក់ទំនងអាស៊ាន ឥណ្ឌា ដំណាក់កាល ២០១៥ - ២០១៨នោះ បានជំរុញកិច្ចសហប្រតិបតិ្តការរវាងភាគីទាំងពីរប្រកបដោយប្រសិទ្ធភាពនិងនិងជាក់ស្ដែង។ លោក Kumah Singh បានអះអាងថា ឥណ្ឌា គាំទ្រការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស

ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Hazrat Shajalal រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសបង់ក្លាដែស តបតាមការអញ្ជើញរបស់ ប្រធានរដ្ឋសភាបង់ក្លាដែស លោកស្រី Shirin Sharmin Chaudhury។

Top