• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh អបអរសាទរពិធីបុណ្យវិសាខបូជា


 ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh អបអរសាទរពិធីបុណ្យវិសាខបូជា (រូបថត៖ VGP)
 

ពិធីបុណ្យ​វិសាខបូជាមិនត្រឹមតែជាព្រឹត្តិការណ៍សាសនាដ៏សំខាន់ក្នុងជីវភាពរស់នៅខាងស្មារតី និងវិញ្ញាណ​របស់​ពុទ្ធបរិស័ទ​នៅវៀត​ណាម​ប៉ុណ្ណោះទេ ថែមទាំងជាពិធីបុណ្យវប្បធម៌សាសនាពិភពលោកទៀតផង។
 
ក្នុងឱកាស ពិធីបុណ្យ​វិសាខ បូជា ពុទ្ធសករាជ២៥៦៤ ដែលត្រូវនឹងឆ្នាំ២០២០ នោះ នាព្រឹកថ្ងៃទី ៦ ខែឧសភា ឧបនាយក​រដ្ឋមន្រ្តី​អចិន្ត្រៃយ៍ រដ្ឋាភិបាល វៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅសាកសួរសុខទុក និងជូនពរ​មជ្ឈឹមសមាគមព្រះពុទ្ធសាសនា វៀត ណាម និងអ្នកមុខអ្នកការ ពុទ្ធបរិស័ទ ឧបាសក ឧបាសិការ។
 
អញ្ជើញថ្លែង​នៅទីនេះ ឧបនា យករដ្ឋមន្រ្តី លោក Truong Hoa Binh បានអះអាងថា ពិធីបុណ្យ​វិសាខ​បូជា​មិន​ត្រឹម​តែ​ជាព្រឹត្តិការណ៍សាសនាដ៏សំខាន់ក្នុងជីវភាពរស់នៅខាងស្មារតី និងវិញ្ញាណរបស់​ពុទ្ធបរិស័ទ​នៅវៀត​ណាម​ប៉ុណ្ណោះ​ទេ ថែមទាំងជាពិធីបុណ្យវប្បធម៌សាសនាពិភព លោក ដែលត្រូវ​បាន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ទទួលស្គាល់ចាប់តាំងពីឆ្នាំ ១៩៩៩ សំដៅរួមចំណែកជាវិជ្ជមានក្នុងកិច្ច​ខិតខំ​ប្រឹង​ប្រែង​ស្ថាបនា​សន្តិភាព​ និងសុភមង្គលជូនមនុស្សជាតិ។
 
ចំណែកខ្លួន​វិញ ព្រះតេជគុណ Thich Thanh Nhieu អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិ បាលនៃ​សមាគ​មន៍​ពុទ្ធសាស​នា​វៀតណាមមានពុទ្ធដីការថា សមាគមន៍ពុទ្ធសាសនាវៀតណាម បានបន្តណែនាំដល់អ្នកមុខអ្នកការ ពុទ្ធបរិស័ទ​អនុវត្តន៍រាល់សារចររបស់បក្ស និងរដ្ឋ ស្ដីពីការប្រយុទ្ធប្រឆាំងរាតត្បាត COVID – 19 រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច ធានាសន្តិសុខសង្គមផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top