ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam៖ គ្រប់គ្រងជំងឺឆ្លង រួមរស់ដោយសុវត្ថិភាព កែតម្រូវឲ្យប្រសើរឡើង
តាមលោកឧបនាយក រដ្ឋមន្រ្តីថា វៀតណាមកំពុងគ្រប់គ្រងសភាពការណ៍ជំងឺយ៉ាងល្អប្រពៃ ប៉ុន្តែជំងឺ នេះអាចអូសបន្លាយរយៈពេលយូរទៀតដោយសារពិភពលោកមិនទាន់មានថ្នាំ កំចាត់វីរុស និងវ៉ាក់សាំងនៅឡើយទេ។
![]() |
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam |
ជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំតាមអនឡាញរបស់គណៈកម្មការជាតិដឹកនាំការងារបង្ការប្រយុទ្ធប្រឆាំងជំងឺ Covid-19 កាលពីរសៀលថ្ងៃទី១៧ មេសា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ទៅលើបញ្ហាចំនួន៣ដែល វៀតណាមត្រូវតែផ្ដោតសំខាន់នាពេលខាងមុខនោះគឺ៖ គ្រប់គ្រងសភាពការណ៍ឲ្យបានល្អ រួមរស់ជាមួយជំងឺឆ្លងប្រកបដោយសុវត្ថិភាពដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងកែតម្រូវរបៀបរស់នៅឲ្យកាន់តែប្រសើរឡើង។ តាមលោកឧបនាយក រដ្ឋមន្រ្តីថា វៀតណាមកំពុងគ្រប់គ្រងសភាពការណ៍ជំងឺយ៉ាងល្អប្រពៃ ប៉ុន្តែជំងឺនេះអាចអូសបន្លាយរយៈពេលយូរទៀត ដោយសារពិភពលោកមិនទាន់មានថ្នាំកំចាត់វីរុស និងវ៉ាក់សាំងនៅឡើយទេ។ ហេតុដូច្នេះ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ញត្តិស្ដីពីការបង្ការទប់ស្កាត់ជំងឺ មិនទុកឲ្យវារីករាលដាលយ៉ាង ទូលំទូលាយ ហើយម្យ៉ាងវិញទៀត ត្រូវទទួលយកការរួមរស់ប្រកបដោយ សុវត្ថិភាពជាមួយជំងឺឆ្លងក្នុងរយៈពេលមួយ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងធានា ជីវភាពរស់នៅ។ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam អញ្ជើញមាន ប្រសាសន៍ថា៖
“ឥឡូវនេះ យើងត្រូវកំណត់បញ្ហាចំនួន ៣ ។ ទីមួយគឺបន្តអនុវត្តដំណោះ ស្រាយនានាដើម្បីគ្រប់គ្រងជំងឺ មិនទុកឲ្យវារីករាលដាលថែមទៀត។ ទីពីរគឺ យើងត្រូវរួមរស់ប្រកបដោយសុវត្ថិភាពជាមួយជំងឺ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច រហូតដល់ពេលដែលពិភពលោកមានវ៉ាក់សាំងឬថ្នាំកំចាត់វីរុស។ បញ្ហាទី ៣ គឺ យើងត្រូវជំរុញការផ្លាស់ប្ដូរថ្មី។ ឧទាហរណ៍ថា ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ប្រើប្រាស់សេវាកម្មសាធារណៈតាមអនឡាញ ការទូទាត់ប្រាក់តាមអនឡាញ ឬទំលាប់នានាក្នុងសង្គម ដូចជាការប្រជ្រៀតគ្នាពេលរៀបជាជួរការ រៀបចំពិធីបុណ្យយ៉ាងអ៊ូអរខុសពីពិធីការសាសនាប្រពៃណី រហូតដល់ទំលាប់នានាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ត្រូវមានការផ្លាស់ប្ដូរឲ្យកាន់តែ អារិយ្យធម៌ផងដែរ”៕
តាម VOV5- វិទ្យុសម្លេងវៀតណាម