• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue៖ ខិតខំប្រឹងប្រែ​ងជំរុញការដោះ​ដូរពាណិជ្ជកម្មិ​ជ្ជកម្ម​ជាមួយនីហ្សេរីយ៉ា

លោកនាយករដ្ឋមន្រ្តីទើបតែបានអនុម័ត លើគម្រោងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគជាមួយបណ្តាប្រទេស​នៅទ្វីបអាហ្វ្រិក។


ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអញ្ជើញទៅទស្សនា និងសួរសុខទុក្ខកម្មាភិបាល និងបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅ រដ្ឋធានី Abuja (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាយប់ថ្ងៃទី ២៨ ខែតុលា នៅរដ្ឋធានី Abuja (នីហ្សេរីយ៉ា) គណប្រតិភូរដ្ឋាភិបាលវៀតណាម ដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអញ្ជើញទៅទស្សនា និងសួរសុខទុក្ខកម្មាភិបាលនិងបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅ រដ្ឋធានី Abuja ក្នុងឱកាសបំពេញដំណើរទស្សនកិច្ចនៅនីហ្សេរីយ៉ានិងទ្វីបអាហ្វ្រិក។

ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានមានប្រសាសន៍ថា ទ្វីបអាហ្វ្រិកមានតួនាទីដ៏សំខាន់នៅលើពិភពលោកអំពីវិស័យនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្រ្តីទើបតែបានអនុម័តលើគម្រោង ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគជាមួយបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ហើយនាពេលថ្មីៗនេះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជួបជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាហ្វ្រិកនិងមជ្ឈិមបូព៌ា។ ដូច្នេះ វៀតណាមនឹងបន្តពង្រីកទីផ្សារនាំចេញ ពាណិជ្ជកម្ម និងវិនិយោគ ដែលក្នុងនោះទ្វីបអាហ្រ្វិកជាតំបន់សំខាន់ ដែលក្នុងនោះមានវិស័យកសិកម្មនិងទូរគមនាគមន៍។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យស្ថានទូតនិងស្ថាប័នពាណិជ្ជកម្មវៀតណាមស្រាវជ្រាវនិងតភ្ជាប់សហគ្រាសវៀតណាម ដើម្បីវិនិយោគនិងរកស៊ី នៅនីហ្សេរីយ៉ានិងប្រទេសជិតខាង ក៏ដូចជាពង្រីកទីផ្សារនាំចេញសម្រាប់ទីផ្សារនាំចេញស្រូវអង្កររបស់ វៀតណាមផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានក្រុមមិត្តភាពសភាប្រេស៊ីល-វៀតណាម ថ្លែងនៅក្រសួងការបរទេសប្រេស៊ីល

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានក្រុមមិត្តភាពសភាប្រេស៊ីល-វៀតណាម; ថ្លែងនៅក្រសួងការបរទេសប្រេស៊ីល

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) នៅរដ្ឋធានី Brasilia នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបប្រធានក្រុមមិត្តភាពសភាប្រេស៊ីល-វៀតណាម លោក Márcio Honaiser និងសមាជិកសភាផ្សេងទៀតជាសមាជិក។

Top