• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ស្នើឱ្យ Kien Giang វិលត្រឡប់ទៅរកស្ថានភាពធម្មតាថ្មីយ៉ាងឆាប់ៗ

នាយប់ថ្ងៃទី ១៧ ខែកញ្ញា នៅទីក្រុង Rach Gia ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ -១៩។
 

ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ TTXVN)


ក្នុងរយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែកញ្ញា ខេត្ត Kien Giang បានកត់ត្រាករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ១.១០៧ ករណី ដែលក្នុងនោះ ករណីចំនួន ៣៣០ ជាករណីឆ្លងនៅក្នុងសហគមន៍ (ស្មើនឹង ២៩,៨%)។ បើប្រៀបធៀបទៅនឹង ៧ ថ្ងៃមុនចំនួនអ្នកឆ្លងថ្មីនៅ Kien Giang  បានកើនឡើង ប៉ុន្តែចំនួនករណីឆ្លងក្នុង សហគមន៍មានការថយចុះ។

អញ្ជើញថ្លែងមតិនៅទីនេះ ឧប នាយករដ្ឋមន្ត្រីលោក Vu Duc Dam បានស្នើឱ្យខេត្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវស្មារតីរក្សាគម្លាតសង្គម ដើម្បីជួយសម្រួលដល់ការធ្វើចរាចរទំនិញដោយរលូន ប៉ុន្តែត្រូវត្រួតពិនិត្យអ្នកបើកបរឱ្យតឹងរ៉ឹង។ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានវាយតម្លៃថា ការព្យាបាលរបស់ខេត្ត Kien Giang គឺល្អប្រសើរ ហើយចាំបាច់ត្រូវបន្តខិតខំកាត់បន្ថយអត្រាស្លាប់។ ទន្ទឹមជាមួយគ្នានោះផ្តោតលើការផ្សព្វផ្សាយឲ្យប្រជាជនដោយព្យាយាមវិលត្រឡប់ទៅរកភាពប្រក្រតីថ្មីយ៉ាងឆាប់រហ័ស សំដៅនាំផលិតកម្មនិងសកម្មភាពអាជីវកម្មវិលត្រលប់មកវិញប្រកបដោយសុវត្ថិភាព។ យ៉ាងណាមិញ ប្រជាជនគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍បង្ការប្រយុទ្ធប្រឆាំង កូវីដ ១៩  “5K” ជានិច្ច៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

សន្និសីទនេះបានជួយសហគ្រាសនៃប្រទេសវៀតណាម និងកម្ពុជា សហការគ្នា ស្វែងរកឱកាសអាជីវកម្ម ជំរុញការនាំចេញទំនិញ ជួយសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ ជំនះពុះពារលើការលំបាកក្រោយជំងឺរាតត្បាតកូវីដ ១៩ និងអតិផរណាសេដ្ឋកិច្ចពិភពលោកផងដែរ។

Top