• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh៖ វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធនៅសមុទ្រខាងកើតគោរពតាមច្បាប់អន្តរជាតិ

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានថ្លែងសុន្ទរក ថានៅក្នុងសម័យប្រជុំរួមគ្នានៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៤ នៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក។
 

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានថ្លែងសុន្ទរក ថានៅក្នុងសម័យប្រជុំរួមគ្នានៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៤

ដោយប្រធានបទ“បង្កើនភាពរឹងមាំនៃពហុភាគីនិយមដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព” ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ វៀតណាមជឿជាក់ថាការគោរពច្បាប់អន្តរជាតិគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជម្លោះក៏ដូចជាការស្វែងរកដំណោះស្រាយដែលអាចប្រើប្រាស់​បានសម្រាប់ជម្លោះ។ វៀតណាមគាំទ្ររាល់ការខំប្រឹងប្រែងនៃការអនុវត្តវិធានការណ៍សន្តិភាព ដោះស្រាយជំលោះ ដោយអនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។

អញ្ជើញលើកឡើងពីបញ្ហាសមុទ្រខាងកើតនៅឯកិច្ចពិភាក្សានោះ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានមានប្រសាសន៍ថា៖ “យើងខ្ញុំសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់នៅសមុទ្រខាងកើត ត្រូវអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS ១៩៨២) - “ធម្មនុញ្ញនៃសមុទ្រនិងមហាសមុទ្រ”។ ម្យ៉ាងវិញទៀត ការភ្ជាប់មហាសមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិក សមុទ្រខាងកើតគឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់សន្តិភាព សន្តិសុខនិងការអភិវឌ្ឍនៅអាស៊ី - ប៉ាស៊ីហ្វិកនិងជុំវិញពិភពលោក។ ដោយជ្រួតជ្រាបបាននូវប្រការដូចដែលបានពោលខាងលើប្រទេសពាក់ព័ន្ធក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងទទួលបានលទ្ធផលគួរអោតកត់សម្គាល់ជាច្រើនក្នុងការក្នុងការដោះស្រាយការខ្វែងគំនិតនិងជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមក៏បានលើកឡើងនូវការព្រួយបារម្ភម្តងហើយម្តងទៀតអំពីការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅសមុទ្រខាងកើត រួមទាំងការរំលោភអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការនៅក្នុងដែនទឹករបស់វៀតណាមដែលកំណត់ដោយ UNCLOS ១៩៨២។  យ៉ាងណាមិញ ភាគីពាក់ព័ន្ធត្រូវអត់ធ្មត់និងចៀស វាងសកម្មភាពជាឯកតោភាគីដែលធ្វើឲ្យស្មុគស្មាញដល់ស្ថានភាពនិងបង្កើនភាពតានតឹង ក៏ដូចជាដោះស្រាយជម្លោះ​ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិដែលក្នុងនោះ មាន UNCLOS ១៩៨២”។

ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានលើកឡើងថា ចាំបាច់ត្រូវបញ្ជាក់ជាថ្មីនូវតួនាទីនិងសារៈសំខាន់នៃច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការកសាងសណ្តាប់ធ្នាប់ពិភពលោក ផ្អែក​លើការជំរុញទំនាក់ទំនងរវាងប្រជាជាតិ បង្កើននិងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top