• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue បានចូលរួមវេទិការស្តីពីច្បាប់សហភាពសហករណ៍អន្តរជាតិអាស៊ី - ប៉ាស៊ីហ្វិក


 ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងវេទិកា (រូបថតៈ chinhphu.vn)
 

 នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុង ហូជីមិញបានប្រារព្ធពិធីបើកវេទិកា ស្តីពីច្បាប់សហភាព សហករណ៍​តំបន់អាស៊ី - ប៉ាស៊ីហ្វិក។ ប្រតិភូជាតិនិងអន្តរ ជាតិជាង ៣០០ នាក់និង​ជាតំណាង​សហភាព​សហករណ៍​ជាង​១០០ មកពីប្រទេសនិងតំបន់អាស៊ី​ប៉ាស៊ីហ្វិកចំនួន ៣៣ ដែលបា​ន​ចូលរួមក្នុង​វេទិកានេះ។
 
ដោយប្រធានបទ “ការបង្កើតក្រប​ខ័ណ្ឌច្បាប់​និងគោល​នយោបាយ​ងាយ​ស្រួល​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៃសហករណ៍នៅក្នុងសតវត្សរ៍ទី ​២១” ចែករំ លែកបទពិសោធន៏នៃបណ្តាប្រទេសអាស៊ី - ​ប៉ាស៊ីហ្វិក ក្នុង​ការ​បង្កើត​បរិយាកាសងាយស្រួលនិងអភិវឌ្ឍប្រព័ន្ធអេកូសហករ ក៏ដូចជាគោលនយោបាយ​របស់​រដ្ឋាភិបាល​និងសកម្មភាពពីវិស័យសហប្រតិបត្តិការដើម្បីដោះស្រាយ​បញ្ហាសេដ្ឋកិច្ចសង្គម នាពេ​លបច្ចុប្បន្ន​។ អង្គវេទិកាក៏បានស្នើឡើងនូវដំណោះស្រាយ ផែនការសកម្មភាព និងដំណើរការអនុវត្ត​ជាក់ស្តែង​នាប៉ុន្មាន​ឆ្នាំខា​ងមុខ ក្នុងកម្រិតជាតិនិងតំបន់អាស៊ី​-ប៉ាស៊ីហ្វិក​។

 

 
 ទិដ្ឋភាពនៃវេទិកា (រូបថតៈ chinhphu.vn) 
 

អញ្ជើញថ្លែងមតិក្នុងវេទិកា ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានសម្តែងនូវគោលបំណងថា៖ “ទាក់ទង​នឹង​ក្របខ័ណ្ឌច្បាប់ ខ្ញុំសូមស្នើឲ្យវេទិកា ជួយចូលរួមបញ្ចេញ មតិមួយចំនួន​អំពីតួនាទី​នៃការ​គ្រប់​គ្រង​រដ្ឋលើស​ហភាពស​ហករណ៍គួរយ៉ាងដូចម្តេច។ ​សហភាពសហករណ៍​គឺជាអង្គ​ការ​មួយ​ដែល​តំណាង​ឱ្យសិទ្ធិ​ស្រប​ច្បាប់​​និង ផលប្រយោជន៍របស់អង្គ​ការជាសមាជិក។ ក្នុងពេ​លបច្ចុប្បន្ន​នេះយើង​អាចប្រគល់​សិទ្ធឲ្យ​សហភាព​ សហ​ករណ៍​អនុវត្តន៍​សេវាកម្មសាធារណៈមួយចំនួនដែលរៀបចំ​ដោយរដ្ឋដែរ​ឬអត់”។

​ 
 ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការ (រូបថតៈ chinhphu.vn) 
 

ស្របគ្នា​នឹងវេទិកានេះគឺជាពិព័រណ៍ពាណិជ្ជកម្មសហករណ៍ ឆ្នាំ ២០១៩ ដោយមានស្តង់ជាង ៣៥០ ស្តង់ ដែលបង្ហាញ​ផលិត​ផលនិងសកម្មភាពជាច្រើន ក្នុងស្រុកនិងអន្តរ ជាតិដូចជាជប៉ុ​ន តៃវ៉ាន់ (ចិន) ថៃ ម៉ាឡេស៊ី​ និង​ហ្វីលីពីន​ជាដើម៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top