ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនៅទីក្រុង Uong Bi ខេត្ត Quang Ninh
សំណេះសំណាលជាមួយប្រជាជនទីក្រុង Uong Bi ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការដាំដើមឈើនៅដើមនិទាឃរដូវមិនត្រឹមតែជាការរំលឹកដល់លោកប្រធានហូជីមិញដែលបានផ្តួចផ្តើមចលនាបុណ្យតេតដាំដើមឈើ ក្នុងឆ្នាំ ១៩៥៩ ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងការការពារបរិស្ថាន ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងកសាងប្រទេស វៀតណាមបៃតងនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ខេត្ត Quang Ninh ជាមូលដ្ឋានដែលមានផ្ទៃដីព្រៃឈើស្ថិរភាព និងកើនឡើងជារៀងរាល់ឆ្នាំ គុណភាពព្រៃឈើត្រូវបានលើកកម្ពស់ជាបណ្តើរៗ តាមទិសដៅនិរន្តរភាព អត្រាគ្រប់ដណ្ដប់ព្រៃឈើនៅតែមានស្ថិរភាពក្នុងកម្រិត ៥៥%។ នៅខែកញ្ញាឆ្នាំ ២០២៤ ព្យុះទីហ្វុងយ៉ាហ្គីបានបណ្តាលឱ្យព្រៃឈើចំនួន ១២៨.០០០ហិកតាត្រូវដួលរលំ។ ដើម្បីស្តារព្រៃឈើឡើងវិញជាបណ្តើរៗបន្ទាប់ពីព្យុះទីហ្វុង ឆ្នាំនេះ ខេត្ត Quang Ninh មានបំណងដាំព្រៃឈើឡើងវិញជិត ៣២.០០០ ហិកតា។ ផែនការនេះគឺខ្ពស់ជាង ២,៤ដងបើធៀបនឹងឆ្នាំមុន ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរ និងប្រជាជនខេត្ត Quang Ninh ក្នុងការអភិវឌ្ឍ និងស្តារព្រៃឈើឡើងវិញបន្ទាប់ពីព្យុះទិហ្វុង៕