• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី Tran Hong Ha៖ សុក្រិតប្រព័ន្ធស្ថិតិជាតិស្តីពីសេដ្ឋកិច្ចបៃតង

នាព្រឹកថ្ងៃទី១០ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំស្តីពីការចេញផ្សាយប្រព័ន្ធសេដ្ឋកិច្ចបៃតងជាតិ។
ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង សាខានានា ស្តីពីការកសាង និងផ្សព្វផ្សាយប្រព័ន្ធសេដ្ឋកិច្ចបៃតងជាតិ។ រូបថត៖ VOV

នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានអះអាងថា ការកសាងប្រព័ន្ធផ្នែគសេដ្ឋកិច្ចបៃតងជាតិគឺជាការអនុវត្តគោលការណ៍សំខាន់ៗរបស់បក្ស និងរដ្ឋស្តីពីយុទ្ធសាស្ត្រនិងផែនការទាក់ទងនឹងសេដ្ឋកិច្ចបៃតង។ ជាពិសេស អនុវត្តន៍ជាក់ស្តែងនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ស្តីពីសេដ្ឋកិច្ចបៃតងនិងសេដ្ឋកិច្ចវិលជុំ។ ឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួងធនធានធម្មជាតិនិងបរិស្ថាន សិក្សាស្រាវជ្រាវនិងដាក់ជូននាយករដ្ឋមន្រ្តី ដើម្បីចេញផ្សាយក្រុមលក្ខណៈវិនិច្ឆ័យបៃតងជាតិ; ទន្ទឹមនឹងនោះ ត្រូវសម្របសម្រួលជាមួយក្រសួង សាខានានាអនុវត្តន៍ជាក់ស្តែង ដើម្បីក្រសួងនិងសាខាទាំងនេះ ដោយផ្អែកលើក្របខណ្ឌនោះ ចេញផ្សាយក្រុមលក្ខណៈវិនិច្ឆ័យបៃតងសម្រាប់វិស័យនិងផ្នែកនីមួយៗ។

“ក្រសួងផែនការ និងវិនិយោគត្រូវសិក្សាស្រាវជ្រាវ និងសុក្រិតប្រព័ន្ធស្ថិតិជាតិស្តីពីសេដ្ឋកិច្ចបៃតង។ ត្រូវធ្វើការស្រាវជ្រាវនិងបន្ថែមសូចនាករស្ថិតិចាំបាច់មួយចំនួន ដូចជា៖ សន្ទស្សន៍វាស់ស្ទង់ការបំភាយឧស្ម័នផ្ទះកញ្ចក់លើ GDP។ ហើយបន្ទាប់មក ត្រូវគណនាការវិនិយោគសាធារណៈ និងឯកជនសម្រាប់បញ្ហាបៃតង”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top