• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទៅទស្សនាកំពង់ផែ Da Nang

នារសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញទៅទស្សនាកំពង់ផែ Da Nang។ កំពង់ផែ Da Nang ដែលជាកំពង់ផែអន្តរជាតិធំមួយនៅតំបន់ភាគកណ្តាលវៀតណាម ហើយបច្ចុប្បន្នមានតំបន់ប្រតិបត្តិការសំខាន់ដូចជាសហគ្រាសកំពង់ផែ Tien Sa ផងដែរ។


ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទៅទស្សនាកំពង់ផែ Da Nang

លោក Tran Le Tuan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុនកំពង់ផែ Da Nang បាននិយាយថា កំពុងផែ Da Nang កំពុងអះអាងថាខ្លួនជាកំពង់ផែសមុទ្រលេខ ១ នៅតំបន់ភាគកណ្តាលនិងកំពុងបង្កើតនូវខ្សែសង្វាក់ផ្គត់ផ្គង់សេវាកម្មដឹកជញ្ចូន។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ កំពង់ផែ Da Nang តែងតែរក្សាបានកំណើនស្ថិរភាពនូវបរិមាណទំនិញ។ ជាពិសេស ចាប់ពីឆ្នាំ ២០១៤ (បន្ទាប់ពីចូលរួមភាគហ៊ុនវូបនីយកម្ម) អត្រាកំណើនទំនិញគឺទទួលបានប្រមាណ ១២.៥% ក្នុងមួយឆ្នាំ ហើយកុងតឺន័រតែងតែរក្សាកំណើនជាមធ្យមពី ១០% ទៅ ២០% ក្នុងមួយឆ្នាំ។ ដោយឡែក ឆ្នាំនេះ ទិន្នផលទំនិញដែលរំពឹងទុក នឹងកើនឡើងជិត ២០% ហើយចំណូលគឺកើនឡើងជាង ១៦%។

នាឱកាសនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញទៅសួរសុខទុក្ខនិងប្រគល់អំណោយដល់មន្រ្តីនិងបុគ្គលិកកំពង់ផែ Da Nang។ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលតែង​តែ​យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍកំពង់ផែ ក៏ដូចជាស្ថានភាពវិនិយោគដើម្បីអភិវឌ្ឍន៍កំពង់ផែ Da Nang និងកំពង់ផែ Lien Chieu នាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ច​ការបរទេសរបស់រដ្ឋ​​សភាត្រូវ​អនុវត្ត​ន៍ដោយសមកាលកម្មជាមួយនឹងកិច្ច​ការបរទេសរបស់បក្ស ការទូតរបស់​រដ្ឋ និងការទូតប្រជាជន

កិច្ច​ការបរទេសរបស់រដ្ឋ​​សភាត្រូវ​អនុវត្ត​ន៍ដោយសមកាលកម្មជាមួយនឹងកិច្ច​ការបរទេសរបស់បក្ស ការទូតរបស់​រដ្ឋ និងការទូតប្រជាជន

លោកប្រធាន​រដ្ឋសភា ត្រិន ថាញ់មិន បានស្នើឲ្យស្ថាប័ននានា​ ជ្រួតជ្រាប​ឲ្យបានត្រឹមត្រូវអំពីសារៈសំខាន់នៃកិច្ចការបរទេសរបស់រដ្ឋសភានៅក្នុងកិច្ចការបរទេសគ្រប់ជ្រុងជ្រោយនិងទំនើបរបស់ប្រទេស​ជាតិ​។

Top