
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue មានជំនួបការងារនៅខេត្ត Nam Dinh
នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue និងក្រុមការងាររដ្ឋាភិបាល បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត Nam Dinh អំពីស្ថានភាពអនុវត្តភារកិច្ចលើវិស័យសេដ្ឋកិច្ច-សង្គម និងច្បាប់វិនិយោគសាធារណៈ។
ក្នុងជំនួបនេះ លោក Vuong Dinh Hue បានស្នើឱ្យខេត្ត Nam Dinh បន្តត្រួតពិនិត្យ អំពីទិសដៅនិងយុទ្ធសាស្រ្តអភិវឌ្ឍ ជាពិសេស ខណៈដែលរដ្ឋសភាវៀតណាមទើប បានដាក់ចេញច្បាប់រៀបចំផែនការមេ ព្រមទាំង ជម្រុញការរៀបចំរចនាសម្ព័ន្ធវិញ នូវផ្នែកកសិកម្មដែលតភ្ជាប់ជាមួយការកសាងជនបទថ្មី ដោយបានចាត់ទុក នេះគឺជា គ្រឹះដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងនាំមកផលប្រយោជន៍ដល់ ប្រជាជនផងដែរ។
លោក Vuong Dinh Hue ក៏បានក្រើនរំលឹកខេត្ត Nam Dinh អនុវត្តនូវសេចក្តីសម្រេច ចិត្តលេខ ១៨ និង ១៩ ស្តីពីការរៀបចំឡើងវិញនូវក្របខ័ណ្ឌរដ្ឋ និង លើកកំពស់ប្រសិទ្ធភាពនៃប្រព័ន្ធផ្តល់អង្គភាពក្រោមឱវាទរដ្ឋ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម