ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue៖ ជំនះពុះពារការ “បណ្តែតបណ្តោយ” និងការ “រិតត្បិត” ក្នុងតំបន់សេដ្ឋកិច្ចសហប្រតិបត្តិការនិងសហករណ៍

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងសន្និសីទ
នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ សម្ព័ន្ធសហករណ៍វៀតណាម បានរៀបចំសន្និសីទអភិវឌ្ឍន៍សេដ្ឋកិច្ច សហប្រតិបត្តិការ សហករណ៍ និងសកម្មភាពនៃប្រព័ន្ធ សម្ព័ន្ធសហករណ៍វៀតណាមនាឆ្នាំកន្លងទៅ ក៏ដូចជាអនុវត្តន៍ភារកិច្ចសម្រាប់ឆ្នាំ ២០១៩ នេះ។
នាឆ្នាំកន្លងទៅ ចំនួនសហករណ៍ សម្ព័ន្ធសហករណ៍និងក្រុមការងាររួមតែងតែបានកើនឡើងជាលំដាប់ ពេលគឺ បច្ចុប្បន្ន នៅទូទាំងប្រទេសមានសហករណ៍ចំនួន ២២,៤៥៦ ក្នុងនោះ សហករណ៍កសិកម្មមានចំនួន ១៣ ពាន់។
បទអន្តរាគមន៍ដែលបានថ្លែងក្នុងសន្និសីទ បានចាត់ទុកថា៖ សហករ ណ៍ភាគច្រើន មានការយល់ដឹងនិងតម្រូវការផលិតកម្ម ធ្វើអាជីវកម្មដោយផ្សាភ្ជាប់ជាមួយខ្សែសង្វាក់តម្លៃ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។
អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យអង្គសន្និសីទ ត្រូវមានការយល់ដឹងឲ្យបានច្បាស់លាស់ អំពីមុខងារ តួនាទីដ៏សំខាន់នៃតំបន់សេដ្ឋកិច្ចសហប្រតិបត្តិការនិងសហករណ៍ ពីនោះ ប្រមូលផ្តុំ ដោះស្រាយរាល់ការលំបាក ការជំពាក់ជំពិន ជាពិសេស គឺរាល់ឧបសគ្គអំពីយន្តការ គោលនយោបាយ ដើម្បី បើកចេញផ្លូវសម្រាប់សេដ្ឋកិច្ចសហប្រតិបត្តិការនិងសហករណ៍អភិវឌ្ឍន៍ នាពេលខាងមុខ។
“គប្បីផ្តោតលើការពិនិត្យមើល ការឃ្លាំមើលក៏ដូចជាការវាយតម្លៃដោយមានប្រសិទ្ធភាពអំពីតំបន់សេដ្ឋកិច្ចសហប្រតិបត្តិ ដើម្បីជំនះពុះពារលើ បញ្ហាចំនួនពីរ គឺ៖ ទីមួយជាការបណ្តែតបណ្តោយ ដោយមិនយកចិត្តទុកដាក់លើការបញ្ជាណែនាំ។ ទី២ជាការរឹតត្បិត។ មុននេះ ខណៈដែលធ្វើការឃ្លាំមើលនិងពិនិត្យមើលថា ឃុំមួយបានទទួលស្គាល់ជាឃុំជនបទថ្មី គឺ យោងតាមលក្ខណៈវិនិច្ឆ័យចាស់ ប៉ុន្តែ យ៉ាងហោចណាស់គឺត្រូវមានរូបសណ្ឋានសេដ្ឋកិច្ចសហប្រតិបត្តិការមួយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ”។ ហើយឥឡូវនេះ លក្ខណៈវិនិច្ឆ័យទាំង១៩ ត្រូវបានផ្លាស់ប្តូរ ដោយត្រូវមានសហករណ៍មួយធ្វើជំនួញប្រកបដោយប្រសិទ្ធភាព។ ក្នុងពេលខាងមុខ ចាំបាច់ត្រូវពិនិត្យឡើងវិញដោយប្រុងប្រយ័ត្នថា តើមានសហករណ៍មួយធ្វើការរកស៊ីប្រកបដោយប្រសិទ្ធភាពមែនឬអត់”។ នេះបើយោងតាម ប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue។
នាឱកាសនេះ សម្ព័ន្ធសហករណ៍វៀតណាមបានរៀបចំខួបលើកទី២៥នៃទិវាបង្កើត ថ្ងៃទី២៩ តុលា ១៩៩៣- ២៩ តុលា ២០១៨ ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម