• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ទទួលជួបអនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Walmart Group នៃសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី១២ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានទទួលជួបអនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Walmart Group (សហរដ្ឋអាមេរិក) លោក Avaneesh Gupta។
បនាយករដ្ឋមន្ត្រី Tran Hong Ha បានទទួលលោក Avaneesh Gupta អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Walmart Group នៃសហរដ្ឋអាមេរិក (រូបថត៖ VNA) 

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha សង្ឃឹមថា ក្រុមហ៊ុនផលិត និងអ្នកផ្គត់ផ្គង់របស់វៀតណាម រួមជាមួយនឹងសាជីវកម្មលក់រាយឈានមុខគេរបស់អាមេរិក ដូចជា Walmart នឹងបង្កើតបានជា "ប្រព័ន្ធអេកូឡូស៊ី" ប្រកបដោយសមកាលកម្មនិងនិរន្តរភាព ដោយប្តេជ្ញាចិត្តរយៈពេលវែងក្នុងការចែករំលែកអត្ថប្រយោជន៍ពីខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញប្រើប្រាស់។ ទាក់ទិននឹងការអភិវឌ្ឍន៍ដ៏ខ្លាំងក្លានៃ e-commerce នៅវៀតណាម លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមកំពុងបន្តដឹកនាំក្រសួង ស្ថាប័ននានា ដើម្បីបង្កើតបទប្បញ្ញត្តិ និងស្តង់ដារ សំដៅធានាសុវត្ថិភាព និងសិទ្ធិរបស់អ្នកប្រើប្រាស់នៅពេលចូលរួមក្នុងប្រតិបត្តិការលើទីផ្សារនេះ។

រីឯខ្លួនវិញ លោក Avaneesh Gupta បានអះអាងថា គោលនយោបាយឧបត្ថម្ភរបស់រដ្ឋាភិបាលវៀតណាម បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុន Walmart ក្នុងការបង្កើត និងដំណើរការសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់ទំនិញសម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោកដោយរលូន។ ថ្នាក់ដឹកនាំក្រុមហ៊ុន Walmart បានសម្តែងនូវបំណងចង់បន្តគាំទ្រដល់ក្រុមហ៊ុនផលិត និងអ្នកផ្គត់ផ្គង់វៀតណាមក្នុងការបង្កើតតំបន់វត្ថុធាតុដើមក្នុងស្រុក ប្រកបដោយគុណភាព និងតម្លៃសមស្រប លើកកម្ពស់ឌីជីថលនីយកម្មនៃដំណើរការផលិតកម្ម ដើម្បីលើកកំពស់ផលិតភាព ធានាលក្ខខណ្ឌការងារសម្រាប់កម្មករ បង្កើនការតាមដាននៃប្រភពដើមទំនិញ...។ ក្រៅពីនេះ  Walmart ចង់ភ្ជាប់ និងទាក់ទាញសហគ្រាសធុនតូច និងមធ្យមរបស់វៀតណាម ចូលរួមក្នុងបណ្តាញ e-commerce របស់ក្រុមដែលមានអ្នកប្រើប្រាស់ប្រហែល ១២០ លាននាក់នេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top