• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ចូលរួមវេទិកាច្រកផ្លូវសកល (Global Gateway) នៅទីក្រុង Brussels (ព្រះរាជាណាចក្របែលហ្សិក)

ទទួលតាមការអញ្ជើញរបស់ប្រធានគណៈកម្មការអឺរ៉ុប (EC) Ursula von der Leyen នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha នឹងដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញទៅចូលរួមវេទិកាច្រកផ្លូវសកល (Global Gateway) នៅទីក្រុង Brussels (ព្រះរាជាណាចក្របែលហ្សិក)។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និង ២៦ ខែតុលា។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្របែលហ្ស៊ិក - ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Nguyen Van Thao ។ រូបថត៖ Tuan Anh/baoquocte.vn

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្របែលហ្ស៊ិក - ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Nguyen Van Thao បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃវេទិកានេះ ឧបនាយករដ្ឋមន្ត្រី លោកTran Hong Ha នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយអំពីការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរថាមពល។

ប្រការនេះបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត និងសកម្មភាពជាក់ស្តែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តការប្តេជ្ញាចិត្តពីសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP ២៦) នៅទីក្រុង Glasgow (ចក្រភពអង់គ្លេស) ក្នុងឆ្នាំ ២០២១ ក៏ដូចជាការបង្កើតភាពជាដៃគូលើការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ ដែលវៀតណាមបានអនុវត្តជាមួយប្រទេសមួយចំនួនក្នុងក្រុមប្រទេសឧស្សាហកម្ម (G៧) និង EU កាលពីខែធ្នូកន្លងទៅ នៅពេលដែលនាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានធ្វើទស្សនកិច្ចនៅ EU

យោងតាមឯកអគ្គរដ្ឋទូត Nguyen Van Thao ក្នុងក្របខ័ណ្ឌនៃវេទិកានេះ នឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងធនាគារវិនិយោគអឺរ៉ុប (EIB) និងក្រសួងហិរញ្ញវត្ថុវៀតណាម។ នេះគឺជាជំហានជាក់ស្តែងមួយរបស់វៀតណាមក្នុងការអនុវត្តភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌។

ទាក់ទងនឹងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង EU ឯកអគ្គរដ្ឋទូត Nguyen Van Thao បានឲ្យដឹងថា ការដែលថ្នាក់ដឹកនាំ EU នឹងជួបជាមួយឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូវៀតណាម គឺជាសក្ខីភាពបញ្ជាក់ថា EU យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាង EU និយាយរួមនិងវៀតណាមនិយាយដោយឡែកនឹងទទួលបានផ្លែផ្កាជាច្រើនជាពុំខាន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top