• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក ម៉ាយ វ៉ាន់ ជីញ អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តដាក់ឡាក់

នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា អញ្ជើញជួបធ្វើការជាមួយថ្នាក់ខេត្តដាក់ឡាក់ ស្តី ពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងវឌ្ឍនភាពនៃការបើកចំណាយដើមទុន វិនិយោគ សាធារណៈ ឧបនាយករដ្ឋមន្ត្រី ម៉ាយ វ៉ាន់ ជីញ បានវាយតម្លៃថា មូលដ្ឋានបានដំណើរការគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតយ៉ាងសកម្ម បន្ទាប់ពីការរៀបចំអង្គភាពរដ្ឋបាល រក្សាបាននូវកំណើនក្នុងបរិបទពោរពេញដោយការលំបាក។

លោក ម៉ាយ វ៉ាន់ជីញ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី អញ្ជើញថ្លែងមតិនៅក្នុងជំនួបធ្វើការ (រូបថត៖ baodaklak.vn)

លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្តដាក់ឡាក់ បង្កើនភាពម្ចាស់ការ បង្កើនល្បឿនបើកចំណាយដើមទុន បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ពិនិត្យឡើងវិញនូវគោលដៅឆ្នាំ២០២៥ ខិតខំសម្រេចបានអត្រាកំណើនប្រហែល ៨% ដោយផ្តោតលើគម្រោងសំខាន់ៗ។ ទន្ទឹមជាមួយគ្នានោះត្រូវយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជន នៅតំបន់ដាច់ស្រយាល ជនជាតិភាគតិច ធានាសន្តិសុខសង្គមដែលទាក់ទងនឹងស្ថិរភាពការពារជាតិ និងសន្តិសុខ។ ផ្តោតលើការពិនិត្យឡើងវិញនូវភារកិច្ច និងគោលដៅឆ្នាំ២០២៥។ ដូច្នេះ គោលដៅ GRDP (ផលិតផលសរុបក្នុងតំបន់) ដែលមិនទាន់សម្រេចបាន ត្រូវតែរៀបចំផែនការឡើងវិញ។ តំបន់ និងវិស័យនីមួយៗដែលមានសមត្ថភាព និងសក្តានុពលក្នុងការអភិវឌ្ឍ ត្រូវតែបង្កើន ដោយខិតខំសម្រេចបាន ៨%។ ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការលុបបំបាត់ការលំបាកភ្លាមៗ ក្នុងការវិនិយោគសាធារណៈ ជាពិសេសគម្រោងសំខាន់ៗ គម្រោងថ្មីៗនាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតនៅតាមបណ្តាឃុំព្រំដែនក្នុងពេលដំណាលគ្នា

បើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតនៅតាមបណ្តាឃុំព្រំដែនក្នុងពេលដំណាលគ្នា

ពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សាចំនួន ៧២ កន្លែង នៅតាមឃុំព្រំដែនគោកបានប្រព្រឹត្តទៅក្នុងពេលដំណាលគ្នា នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា។

Top