• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ជួបសន្ទនាទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រីចិននិងEU

នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅខាងក្រៅកិច្ចប្រជុំ AMM-51 និងសន្និសីទពាក់ព័ន្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងសន្តិសុខរបស់សហភាពអឺរ៉ុបលោកស្រី Federica Mogherini ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh  និងរដ្ឋមន្រ្តីការបរទេសចិន
លោក Wang Yi (រូបថត៖ VOV)

នៅក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ភាគីទាំងពីរបានឯកភាពបន្តពង្រឹងនិងពង្រីកថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន និងរក្សាសន្ទុះអភិវឌ្ឍប្រកបដោយស្ថេរភាពនិងវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី។

ស្តីពីបញ្ហាសមុទ្រខាងកើត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកាបរទេស លោក Pham Binh Minh បានលើកច្បាស់ថា ត្រូវដោះស្រាយជម្លោះទាំងអស់លើសមុទ្រខាងកើតដោយសន្តិវិធីសមស្របជាមួយច្បាប់អន្តរជាតិ ជាពិសេស​គឺ​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) គ្មានសកម្មភាពធ្វើឲ្យស្ថានភាពស្មុគ្រស្មាញ អនុវត្តន៍ពេញលេញនិងប្រកបដោយប្រសិទ្ធភាព DOC និងឈានទៅសម្រេចឲ្យបានឆាប់ COC។

ជំនួបជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងសន្តិសុខនៃសហភាពអឺរ៉ុបលោកស្រី Federica Mogherini

ក្នុងជំនួបជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងសន្តិសុខនៃសហភាពអឺរ៉ុបលោកស្រី Federica Mogherini ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានស្នើឲ្យភាគីទាំងពីរបន្តកិច្ចខិតខំប្រឹងប្រែង រួមគ្នាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងអស់នាពេលឆាប់ៗ។ ដោយអះអាងថាវៀតណាមកំពុងព្យាយាមដោះស្រាយ​លើការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍និងគ្មានការគ្រប់គ្រង (ដែលហៅកាត់ថា IUU) ឧបនាយករដ្ឋមន្ត្រីវៀតណាមបានស្នើឱ្យសហភាពអ៊ឺរ៉ុប ពិចារណាដកចេញ “កាតលឿង” សម្រាប់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិ​ការអន្តររដ្ឋាភិបាល​នៃអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ

វៀតណាមជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិ​ការអន្តររដ្ឋាភិបាល​នៃអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ

ក្នុងនាមជាអនុប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ វៀតណាមនឹងមានលក្ខណៈអំណោយផលបន្ថែមទៀតក្នុងការសុក្រិតនិងអនុវត្តន៍រាល់គោលដៅ និងអាទិភាពនៃអនុសញ្ញាឆ្នាំ ២០០៣។

Top