ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី ម៉ាយ វ៉ាន់ជីញ អញ្ជើញចុះត្រួតពិនិត្យការងាររៀបចំផែនការសម្រាប់តំបន់រមណីដ្ឋានត្រាង អាន
នេះត្រូវបានកំណត់ថា ជាការផ្លាស់ប្តូរក្នុងការត្រិះរិះឆ្ពោះទៅរក "គំរូបេតិក ភណ្ឌរស់" ដែលការអភិរក្សត្រូវបានភ្ជាប់ទៅនឹងការអប់រំ ទេសចរណ៍ ស្រាវ ជ្រាវ និងជីវភាពរស់នៅប្រកបដោយចីរភាព។ គោលដៅគឺធ្វើឱ្យ ត្រាង អាន ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍បេតិកភណ្ឌឈានមុខគេនៅវៀតណាម ជាគោលដៅអន្តរជាតិ និងជាកម្លាំងកំណើនបៃតងសម្រាប់ខេត្ត និញ ប៊ីញ។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី ម៉ាយ វ៉ាន់ជីញ បានស្នើថា ការរៀបចំឯកសារត្រូវផ្តោតជាពិសេសលើមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រ និងជាក់ស្តែង ដោយបញ្ជាក់ពីតម្លៃលេចធ្លោនៃបេតិកភណ្ឌ ធានាលក្ខណៈខ្ជាប់ខ្ជួន ដើម្បីការពារតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ និងរមណីដ្ឋានក្នុងរយៈពេលវែង។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីលោក ម៉ាយ វ៉ាន់ជីញ និងគណៈប្រតិភូបានអញ្ជើញទៅទស្សនា និងជូនពរបុណ្យណូអែលនៅព្រះវិហារព្រះសហគមន៍ កាតូលិកនិញប៊ិញ ក្នុងសង្កាត់ហ័រលឺ និងប៊ីស្សពប៊ូយជូ ក្នុងឃុំសួនទ្រឿង៕






