• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh ដឹកនាំកិច្ចប្រជុំស្តីពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុ

នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នមុខងារមួយចំនួនស្តីពី សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាអំពីការបង្កើតនិងប្រតិបត្តិការមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh ដឹកនាំកិច្ចប្រជុំ។ រូបថត៖ VOV

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានឲ្យដឹងថា សេចក្តីសម្រេចចិត្តត្រូវផ្តោតលើខ្លឹមសារនៃគោលការណ៍និងគោលនយោបាយក្របខ័ណ្ឌ; បន្តពិគ្រោះអំពីបទពិសោធន៍អន្តរជាតិ ដើម្បីផ្តល់យោបល់ដល់រដ្ឋាភិបាលក្នុងការចេញផ្សាយសេចក្តីសម្រេចចិត្តនិងឯកសារពាក់ព័ន្ធ ដើម្បីផ្តល់បទប្បញ្ញត្តិលម្អិត ធានាឲ្យបានសមស្របតាមទំលាប់អន្តរជាតិ និងតម្រូវការដែលបានដាក់ចេញ ទាក់ទងនឹងការអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុ។

សម្រាប់ទីក្រុងហូជីមិញ និងទីក្រុង Da Nang ឧបនាយករដ្ឋមន្ត្រី លោក Nguyen Hoa Binh បានស្នើឲ្យរៀបចំយ៉ាងសកម្មនូវសម្ភារៈបរិក្ខារ បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដើម្បីត្រៀមខ្លួនសម្រាប់ប្រតិបត្តិការនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុ។ ទាក់ទងនឹងពេលវេលានៃការដាក់ជូនរដ្ឋសភា ការកសាងនិងដាក់ជូនសេចក្តីព្រាងសេចក្តីសម្រេចចិត្ត នឹងត្រូវអនុវត្តតាមនីតិវិធីនៅក្នុងសម័យប្រជុំតែ១  ដោយរំពឹងថា រដ្ឋាភិបាលនឹងបញ្ជូនសេចក្តីសម្រេចចិត្តទៅរដ្ឋសភាដើម្បីពិនិត្យ និងអនុម័តនៅសម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ នៅខែឧសភាខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top