• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang ជួបសន្ទនាជាមួយប្រធានសភាជាន់ទាបអេស្ប៉ាញ

នារសៀលថ្ងៃទី ១ ខែមីនា នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ឧបនាយក រដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានជួបសន្ទនាជាមួយប្រធាន សភាជាន់ទាប លោកស្រី Meritxell Batet ដោយចាប់ផ្ដើមដំណើរទស្សនកិច្ចមិត្តភាពជា ផ្លូវការនៅអេស្ប៉ាញ។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ជួបសន្ទនាជាមួយប្រធានសភាជាន់ទាបអេស្ប៉ាញ លោកស្រី Meritxell Batet។ (រូបថត៖ VGP)

លោកស្រី Meritxell Batet បានអះអាងថា អេស្ប៉ាញជានិច្ច កាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញយ៉ាងខ្លាំងនូវទំនាក់ទំនងសហប្រតិបត្តិ ការពហុវិស័យជាមួយវៀតណាម ក៏ដូចជាទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង EU និងវៀតណាម ជាពិសេសនៅពេលដែល អេស្ប៉ាញធ្វើជាប្រធានសហភាពអឺរ៉ុបប្ដូរវេនក្នុងឆមាសទី២នៃឆ្នាំនេះ។ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានអះអាងថា វៀតណាមយកចិត្តទុកដាក់ យ៉ាងខ្លាំង ហើយប្តេជ្ញាចិត្តរួមជាមួយអេស្ប៉ាញលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្រឆ្ពោះទៅអនាគតរវាងប្រទេសទាំងពីរ ឲ្យឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី កាន់តែស៊ីជម្រៅ និងជាក់ស្តែង។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យអេស្ប៉ាញជំរុញ សភានៃប្រទេសសហភាពអឺរ៉ុបដែលនៅសេសសល់ដើម្បីបង្ហើយការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគ EU-វៀតណាម (EVIPA)។

ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជំរុញកិច្ចសហប្រតិបត្តិ ការនៅវេទិកាពហុភាគីដូចជាសហភាពអន្តរសភា (IPU) វេទិកាសភាអាស៊ី-អឺរ៉ុប (ASEP); ជំរុញសសរស្តម្ភ វិនិយោគ-ពាណិជ្ជកម្ម ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលនានាដូចជា៖ វប្បធម៌ កីឡា ទេសចរណ៍ ការអប់រំ-បណ្តុះ បណ្តាល ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ហើយរួមគ្នាឆ្លើយតបនឹង បញ្ហាសកលនានាដូចជា៖ សន្តិសុខស្បៀងអាហារ ការប្រែប្រួលអាកាសធាតុ។  លោកស្រីប្រធានសភាជាន់ទាបអេស្ប៉ាញនឹងគាំទ្រដើម្បីឲ្យគណៈកម្មាធិការអឺរ៉ុប (EC) ឆាបដកកាតលឿង IUU សម្រាប់ការនាំចេញជលផលរបស់វៀតណាម។
ចែករំលែកទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ភាគីទាំងពីរ បានបញ្ជាក់នូវការគាំទ្រចំពោះការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពខាងនាវា ចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ការដោះស្រាយជម្លោះដោយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ។
នារសៀលថ្ងៃដដែល លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានជួប សំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅអេស្ប៉ាញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top