• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Duc Phoc ជួបជាមួយសហគមន៍ធុរកិច្ចវៀតណាមនៅកម្ពុជា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ho Duc Phoc បានជួបធ្វើការជាមួយបណ្ដាសហគ្រាសវៀតណាមដែលកំពុងវិនិយោគនៅកម្ពុជា។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Duc Phoc ថ្លែងមតិក្នុងជំនួប។ (រូបថត៖ VOV)

បន្ទាប់ពីបានស្តាប់របាយការណ៍អំពីស្ថានភាពផលិតកម្ម និងអាជីវកម្មរបស់សហគ្រាសវៀតណមដ៏លេចធ្លោ ដែលបានឈរជើងយ៉ាងរឹងមាំក្នុងប្រទេសសាម៉ីប្ដូចជា៖ សម្ព័ន្ធក្រុមហ៊ុនកៅស៊ូវៀតណាម ក្រុមហ៊ុន Viettel នៅកម្ពុជា ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាមនៅកម្ពុជា និងសហគ្រាសមួយចំនួនទៀត... លោកឧបនាយករដ្ឋមន្ត្រី Ho Duc Phoc បានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលបណ្ដាសហគ្រាសសម្រេចបាន។ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា លទ្ធផលនៃការវិនិយោគនៅកម្ពុជាមិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចដល់សហគ្រាសខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងជាការរួមចំណែកប្រកបដោយអត្ថន័យសម្រាប់ទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា ដោយធ្វើជាស្ពានដ៏សំខាន់ក្នុងការបណ្តុះ ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទៀតផង។ លោកឧបនាយករដ្ឋមន្ត្រីក៏បានអះអាងថា រដ្ឋាភិបាលជានិច្ចកាលសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល និងការពារសិទ្ធិស្របច្បាប់សម្រាប់សហគ្រាសវៀតណាម។

បច្ចុប្បន្ននេះ វៀតណាមមានគម្រោងវិនិយោគដែលមានសុពលភាពជាង ២០០ នៅកម្ពុជា ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ២,៩៤ ពាន់លានដុល្លារអាមេរិក ដែលនាំមុខគេក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងស្ថិតក្នុងចំណោមប្រទេសទាំង ៥ ដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា។ ការវិនិយោគនៅកម្ពុជាក៏ជាប់ចំណាត់ថ្នាក់លេខ២ក្នុងចំណោមប្រទេស និងតំបន់ដែនដីចំនួន៧៩ កន្លែងដែលវៀតណាមកំពុងវិនិយោគផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

នាថ្ងៃទី ៦ ខែធ្នូ គណៈប្រតិភូនៃមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្តអានយ៉ាង បានទៅទស្សនា និងជួបធ្វើការជាមួយសមាគមពាណិជ្ជកម្មខ្មែរ-វៀតណាម ដែលជាអង្គការសមាជិកមួយក្នុងចំណោមអង្គការទាំងប្រាំ ចំណុះសមាគមខ្មែរ-វៀតណាមនៅកម្ពុជា (KVA) នៅរាជធានីភ្នំពេញ។

Top