
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញជួបសម្តែងការគួរសម នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith
នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឡាវ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានចូលជួបសម្តែងការគួរនិងធ្វើសវនាការជាមួយ នាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith និងប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung មានបំណង ចង់ឲ្យភាគីទាំងពីរនឹង រក្សាការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់ រួមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យទាំងអស់។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានឯកភាពបន្តបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មវៀតណាម ក្នុងការស្វែងរកឱកាសវិនិយោគនិងអនុវត្តគម្រោងនានានៅឡាវ ព្រមទាំងបានអះអាង ថា ខ្លួននឹងសម្របសម្រួលការអនុវត្តគំរោងកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលកំពុងបានអនុវត្តរវាងប្រទេសទាំងពីរផងដែរ។
ក្នុងជំនួបជាមួយលោកស្រី Pany Yathotou ឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung បានជម្រាបអំពីវឌ្ឍនភាពរបស់ភាគីវៀតណាមចំពោះគម្រោងសាងសង់អាគាររដ្ឋសភាថ្មីរបស់ឡាវ ដោយអះអាងថា រដ្ឋាភិបាលវៀតណាមមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគម្រោងដ៏សំខាន់នេះ និងចង់សហការយ៉ាងជិតស្និទ្ធជាមួយភាគីឡាវដើម្បីធានាថាគម្រោងនេះនឹងបង្ហើយតាមកាលបរិច្ឆេទ ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដូចការរំពឹងទុករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ។ ចំណែកឯ ប្រធានរដ្ឋសភាឡាវបានអះអាងថា លោកស្រីនឹងរួមសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀត ណាមនៅពេលដែលវៀតណាមកាន់ដំណែងប្រធានអាស៊ាននិង AIPA នៅឆ្នាំ ២០២០ ខាងមុខនេះ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម