• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang ជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា

ស៊ីហ្គេមលើកទី ៣២ កំពុងប្រព្រឹត្តទៅ ហើយការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍លើកទី១២ ដែលប្រព្រឹត្តទៅនាខែមិថុនា នឹងរួមចំណែកលើកកំពស់តួនាទី និងឋានៈរបស់កម្ពុជាក្នុងតំបន់ និងក្នុងពិភពលោក។

ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang ជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា (រូបថត៖ VNA)

ក្នុងឱកាសអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ៣២) នាថ្ងៃទី៥ ឧសភា ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញចូលជួបសម្តែងការគួរសម សម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅទីស្នាក់ការក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានជឿជាក់ថា ស៊ីហ្គេមលើកទី ៣២ កំពុងប្រព្រឹត្តទៅ ហើយការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍លើកទី១២ ដែលប្រព្រឹត្តទៅនាខែមិថុនា នឹងរួមចំណែកលើកកំពស់តួនាទី និងឋានៈរបស់កម្ពុជាក្នុងតំបន់ និងក្នុងពិភពលោក។ លោកបានបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូវៀតណាមក្នុងស៊ីហ្គេមលើកទី៣២ បង្ហាញពីការទទួលខុសត្រូវខ្ពស់ និងការគាំទ្រយ៉ាងសកម្មចំពោះកម្ពុជានិយាយដោយឡែក និងអាស៊ាននិយាយរួម។ ភាគីទាំងពីរបានឯកភាពគ្នាបន្តរក្សាទំនាក់ទំនងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀត ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top