ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម

ទិដ្ឋភាពនៃជំនួប
នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម ឧបនា យករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអញ្ជើញទទួលជួបសន្ទនា ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមលោក Xiong Bo។
ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពវិជ្ជមានទទួលបាននៃទំនាក់ទំនង រវាងវៀតណាមនិងចិនក្នុងរយៈពេលកន្លងទៅ ព្រមទាំងបានសង្កត់ធ្ងន់ថា បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាម ជានិច្ចកាលផ្តោតយកចិត្តទុកដាក់ពិសេសចំពោះការអភិវឌ្ឍទំនាក់ទំនង មិត្ត ភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានស្នើឯកអគ្គរដ្ឋទូតចិន លោក Xiong Bo រួមសហការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារនានារបស់វៀតណាម ដើម្បីរក្សាដំណើរទស្សនកិច្ចជាន់ខ្ពស់; ជំរុញរាល់វិស័យសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរ; បង្កើនចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេស មានការគ្រប់គ្រងល្អរាល់បញ្ហានៅខ្វែងគំនិតនិងជំរុញការ ដោះស្រាយបញ្ហាសមុទ្រផងដែរ។ ឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីការបរទេសវៀតណាម ក៏បានសម្តែងនូវជំនឿជាក់ថា លោកឯកអគ្គរដ្ឋទូតចិននឹងលើកកម្ពស់នូវតួនា ទីជាស្ពានដ៏សំខាន់មួយ ដែលរួមចំណែកដល់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរនិងប្រទេសជាតិទាំងពីរនាពេលខាងមុខ។
ចំណែកឯកឯកអគ្គរដ្ឋទូតចិន លោក Xiong Bo បានអះអាងថា ក្នុងឋានៈជាឯកអគ្គរដ្ឋទូត លោកនឹងខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ចិន ឲ្យបន្តមានការអភិវឌ្ឍន៍ស្របតាមផលប្រយោជន៍ក៏ដូចជាការអភិវឌ្ឍន៍របស់ប្រទេសនិមួយៗ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម