• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឥណ្ឌាប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម


 អនុប្រធានាធិបតីឥណ្ឌានៅឯព្រលានយន្តហោះអន្តរជាតិ Noi Bai  
 

អនុប្រធានាធិបតីឥណ្ឌា លោក Venkaiah Naidu បានអះអាងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ថា ឥណ្ឌាប្តេជ្ញា​បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងវិស័យផ្សេងៗ។
 
អញ្ជើញ​ថ្លែងទៅកាន់សហគមន៍អាណិកជនឥណ្ឌា ដែលជាសកម្មភាពដំបូងរបស់ខ្លួន បន្ទាប់​ពីបាន​មក​ដល់​ទីក្រុង​ហាណូយ នាព្រឹកថ្ងៃដដែលនោះ ដើម្បីអនុវត្តន៏នូវដំណើរទស្សន​កិច្ច​ជាផ្លូវការ​នៅវៀត​ណាម​និង​ចូលរួម​មហាបុណ្យវិសាខ​បូជានៃអង្គការសហប្រជាជាតិ Vesak - ២០១៩ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១២ ខែឧសភានោះ​ លោក Na​idu  បានកត់សម្គាល់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវឆ្លងកាត់ឧបសគ្គជាច្រើន ហើយ​នៅតែ​រឹង​មាំ​ជា​មួយពេលវេលា។  ស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង​ពីរ អនុប្រធានាធិ​បតីឥណ្ឌា​បាន​សង្កត់​ធ្ងន់​លើការ​ប្តេជ្ញា​ចិត្តរបស់​ខ្លួនក្នុង​ការបង្កើន​កិច្ច​សហប្រតិបត្តិ​ការជាមួយ​វៀត​ណាម​ក្នុងវិស័យផ្សេងៗ ។
 
លោក Nai​du ក៏បានលើកឡើងថា ការអភិវឌ្ឍវិស័យកសិកម្មគឺជាកត្តាដ៏សំខាន់សម្រាប់ ជួយវៀត​ណាម​សម្រេច​បាន​នូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ហើយញូវដេលីមានឯ​កសិទ្ធិក្នុង​មុខងារ​ជាដៃគូ​អភិវឌ្ឍន៍​គាំទ្រវៀត​ណាម​ក្នុង​បដិវត្តន៍​កសិកម្ម និងធានាសន្តិសុខស្បៀងផងដែរ។ អនុប្រធានាធិបតីឥណ្ឌា លោក Naidu ក៏បាន​សម្តែង​នូវការ​ពេញ​ចិត្តចំពោះការដែល ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឥណ្ឌាបានកើនឡើងទ្វេដង ពោលគឺ ​ពី ៧,៨ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៦ ឡើងដល់ជិត ១៤ ពាន់ លានដុល្លារ​អាមេរិក​កាលពីឆ្នាំ​មុន​។ លោកក៏បានអំពាវនាវឲ្យប្រទេសទាំងពីរ​ប្រកៀកស្មាគ្នា ជាមួយមោទនភាពនិងការប្តេ​ជ្ញាចិត្ត ដើម្បី​ជួយ​គ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍន៍ប្រទេសនីមួយៗ៕

 

តាម​ VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top