• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឥណ្ឌាចង់បន្តកិច្ចសហប្រតិបត្តិការលើវិស័យប្រេងនិងឧស្ម័ននៅឯសមុទ្រខាងកើតជាមួយវៀតណាម


 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ជាមួយនឹងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក  S.Jaishankar (រូបថតៈ VOV)
 

 រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានសម្តែងនូវគោលបំណង ដោយចង់​បន្តកិច្ច​សហប្រតិ​បត្តិក្នុង​វិស័យ​ប្រេងនិង​ឧស្ម័ន​នៅឯសមុទ្រ​ខាងកើតជាមួយវៀតណាម ព្រមទាំងបញ្ជាក់ពីគោលជំហរ​រួមអំពីសមុទ្រខាងកើត​ នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការ​បរទេស លោក Pham Binh Minh​  នៅ​ថ្ងៃទី២ ខែសីហា ​ឆ្នាំ២០១៩ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ាន​លើកទី ៥២ នៅទីក្រុង​បាងកក​នៃប្រទេស​ថៃ។
 
ក្នុងជំនួប​នេះ ភាគីទាំងពីរបានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេស​ទាំងពីរ​កំពុង​មាន​ការវិវឌ្ឍន៍​យ៉ាង​ខ្លាំង​និង​ឯកភាព​លើវិធានការណ៍នានា ដើ​ម្បីលើកកម្ពស់ភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ​រវាង​វៀត​ណាម​និង​ឥណ្ឌា ជាពិសេស បង្កើនដំណើរទ​ស្សនកិច្ចនិងទំនាក់ទំនងកម្រិតខ្ពស់ រួ​មទាំង​ជំរុញ​កិច្ច​សហប្រតិ​បត្តិ​ការ​ពាណិជ្ជ​​កម្ម វិនិយោគ កសិកម្ម សុខភាព អាកាសចរណ៍ ការពារជាតិនិងសន្តិសុខជាដើម។ ម្យ៉ាងវិញទៀត ជំរុញ​កិច្ច​សហប្រតិបត្តិការលើបណ្តាវេទិកាពហុភាគី ជាពិសេសក្នុងឆ្នាំ២០២០ ដែលវៀត​ណាម​កាន់​ដំណែង​ជាប្រធាន​អាស៊ាន​ និងក្នុ​ងឱកាសដែលវៀត ណាមនិងឥ​ណ្ឌាជាសមា ជិកមិន​អចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ​។
 
ជាមួយគ្នានេះ ឥណ្ឌាក៏បានបង្ហាញ​នូវបំណង​បន្តកិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ប្រេង​និង​ឧស្ម័ន​នៅឯសមុទ្រ​ខាងកើតជាមួ​យវៀ​តណាម។ មិនត្រឹមតែ​ប៉ុណ្ណោះ ភាគីទាំង​ពីរ​ក៏បាន​អះអាង​នូវគោល​ជំហរ​រួមអំ​ពី​សមុទ្រ​ខាង​កើត​ ដោយប្តេជ្ញារក្សាសន្តិភាព ស្ថិរភាព សេរីភាពនិងសន្តិសុខដែនសមុទ្រ ដោះស្រាយ​បញ្ហាសមុទ្រ​ដោយ​សន្តិវិធី​ ស្របតាម​អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ផងដែរ ។​
 
ក៏នាថ្ងៃទី ២ ​សីហានេះ  លោកឧបនាយករដ្ឋមន្ត្រី Pham Pham Minh បានអញ្ជើញ​ទទួល​ជួប​សន្ទនា​ទ្វេភាគី​ជាមួយ​​រដ្ឋមន្ត្រីការ​បរទេស​បង់ក្លា ដែស​លោក Abdul Momen៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top