• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកវិទ្យាសាស្ត្រវៀតណាមពីរនាក់ឈ្នះពានរង្វាន់នវានុវត្តន៍អាស៊ីឆ្នាំ ២០២៥

ពានរង្វាន់នវានុវត្តន៍អាស៊ីបានប្រកាសជាផ្លូវការនូវបញ្ជីអ្នកវិទ្យាសាស្ត្រដែលឈ្នះពានរង្វាន់សម្រាប់ឆ្នាំ ២០២៥។
អ្នកវិទ្យាសាស្ត្រវៀតណាមពីរនាក់ឈ្នះពានរង្វាន់នវានុវត្តន៍អាស៊ីឆ្នាំ ២០២៥ (រូបថត៖ TTXVN)

វៀតណាមមានកិត្តិយសដែលមានអ្នកវិទ្យាសាស្ត្រឆ្នើមពីរនាក់ទទួលបានពានរង្វាន់នោះគឺ៖ សាស្ត្រាចារ្យរង បណ្ឌិត ជូ ម៉ាញ ហឹង សាលាសម្ភារៈ សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ និងបណ្ឌិត វូ ធី តិន សាលាគីមីវិទ្យា និងវិទ្យាសាស្ត្រជីវិត សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ។

ពានរង្វាន់នវានុវត្តន៍អាស៊ី ដែលផ្តួចផ្តើមឡើងដោយមូលនិធិ Hitachi Global ក្នុងឆ្នាំ ២០២០ មានគោលបំណងលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយរួមចំណែកដោះស្រាយបញ្ហាសង្គម និងឆ្ពោះទៅរកសង្គមប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ាន។

នៅឆ្នាំ ២០២៥ កម្មវិធីនេះបានទាក់ទាញការចូលរួមពីសាកលវិទ្យាល័យប្រមាណ ២៦ នៅក្នុងប្រទេសអាស៊ានចំនួន ៦។ ការតែងតាំងត្រូវបានវាយតម្លៃដោយផ្អែកលើភាពច្នៃប្រឌិត ការអនុវត្តជាក់ស្តែង និងការអនុលោមតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

នាយប់ថ្ងៃទី១៥ ខែកុម្ភៈ (ថ្ងៃទី២៨ ខែកត្តិក តាមច័ន្ទគតិ) វិថីផ្កា Nguyen Hue បានបើកជាផ្លូវការ ដោយទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

Top