• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកវិទ្យាសាស្ត្រវៀតណាមដំបូង ទទួលបានពានរង្វាន់ របស់ សមាគមអាកាសចរណ៍រាជវង្សអង់គ្លេស

ជាមួយនឹងពានរង្វាន់ តំនាងវ័យក្មេងដែលមានការរួមវិភាគទានពិសេសក្នុងវិស័យអាកាសចរណ៍ ឆ្នាំ២០២២ (Young Person’s Achievement Award)លោកបណ្ឌិត Nguyen Huyen Duc នាពេលថ្មីៗនេះបានក្លាយជាអ្នកវិទ្យាសាស្ត្រវៀតណាមដំបូងគេ ដែលទទួលបានពានរង្វាន់ពីសមាគមអាកាសចរណ៍រាជវង្សអង់គ្លេស (Royal Aeronautical Society (RAeS)។

លោកបណ្ឌិត Nguyen Huyen Duc គឺជាអ្នកវិទ្យាសាស្ត្រតែមួយគត់ដែលទទួលបានពានរង្វាន់ខ្ពស់បំផុតរបស់ RaeS ក្នុងឆ្នាំ ២០២២ សម្រាប់បុគ្គលដែលមានអាយុក្រោម ៣០ ឆ្នាំ។ មានតំណាងវ័យក្មេងចំនួន ៩ នាក់ផ្សេងទៀតដែលត្រូវបានលើកតម្កើង ឬទទួលបានរង្វាន់ក្នុងកម្រិតទាបជាង។

ពានរង្វាន់ RAeS គឺជាពានរង្វាន់ដ៏ចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតរបស់សហគមន៍អាកាសចរណ៍ពិភពលោក សំដៅលើកតម្កើងបុគ្គល និងក្រុម ដែលមានសមិទ្ធិផល និងការច្នៃប្រឌិតឆ្នើម នៅក្នុងវិស័យអាកាសចរណ៍ពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បារាំង - វៀតណាម ជំរុញ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បារាំង - វៀតណាម ជំរុញ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

កាលពីថ្ងៃទី៤ ខែកញ្ញា នៅទីក្រុងប៉ារីស ប្រទេសបារាំង វិមានប្រធានាធិបតីបារាំង (វិមានអេលីសេ) បានរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិមួយ ដើម្បីជូនដំណឹង​អំពីដំណើរទស្សនកិច្ច​ជាផ្លូ​វការទៅកាន់សាធារណរដ្ឋបារាំង របស់​អគ្គលេខានៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម លោក តូ ឡឹម។

Top