• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកវិទ្យាសាស្ត្របួននាក់មកពីសកលវិទ្យាល័យជាតិហាណូយជាប់ចំណាត់ថ្នាក់ពិភពលោករបស់ reseach.com

នៅក្នុងចំណាត់ថ្នាក់នេះ ទីតាំងរបស់អ្នកវិទ្យាសាស្ត្រត្រូវបានវាយតម្លៃដោយផ្អែកលើសន្ទស្សន៍ D - សន្ទស្សន៍ដែលវាស់វែងអត្ថបទវិទ្យាសាស្ត្រ និងតម្លៃដកស្រង់នៅក្នុងវិស័យជាក់ស្តែងមួយ។
  អ្នកវិទ្យាសាស្ត្រចំនួនបួននាក់មកពីសកលវិទ្យាល័យជាតិហាណូយត្រូវបានដាក់ឈ្មោះក្នុងចំណាត់ថ្នាក់ពិភពលោកនៃគេហទំព័រ reseach.com (រូបថត៖ cand.com.vn)  

យោងតាមព័ត៌មានពីសាកលវិទ្យាល័យជាតិហាណូយបានឲ្យដឹងថា ក្នុងខែសីហា ឆ្នាំ២០២២ គេហទំព័រ research.com ដែលជាគេហទំព័រអេឡិចត្រូនិកដ៏មានកិត្យានុភាពសម្រាប់អ្នកវិទ្យាសាស្ត្រជុំវិញពិភពលោកបានប្រកាសលទ្ធផលនៃចំណាត់ថ្នាក់អ្នកវិទ្យាសាស្ត្រពិភពលោកថា មានសមិទ្ធិផលដ៏ឆ្នើមក្នុងការបោះពុម្ពផ្សាយវិទ្យាសាស្ត្រ។ ក្នុងបញ្ជីនេះមានអ្នកវិទ្យាសាស្ត្រ៤រូប មកពីសាកលវិទ្យាល័យជាតិហាណូយ ក្នុងនោះមានសាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Nguyen Dinh Duc - ប្រធាននាយកដ្ឋានបណ្តុះបណ្តាល; សាស្ត្រាចារ្យរង បណ្ឌិត Le Hoang Son - វិទ្យាស្ថានព័ត៌មានវិទ្យា; សាស្ត្រាចារ្យបណ្ឌិត Pham Hung Viet និងសាស្ត្រាចារ្យរង បណ្ឌិត Tu Binh Minh ទាំងពីរនាក់មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ។ នៅក្នុងចំណាត់ថ្នាក់នេះ ទីតាំងរបស់អ្នកវិទ្យាសាស្ត្រត្រូវបានវាយតម្លៃដោយផ្អែកលើសន្ទស្សន៍ D - សន្ទស្សន៍ដែលវាស់វែងអត្ថបទវិទ្យាសាស្ត្រ និងតម្លៃដកស្រង់នៅក្នុងវិស័យជាក់ស្តែងមួយ។

សូមគូសបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ ២០២១ ទស្សនាវដ្ដី PLoS Biology (សហរដ្ឋអាមេរិក) បានប្រកាសលទ្ធផលនៃចំណាត់ថ្នាក់អ្នកវិទ្យាសាស្ត្រដែលមានឥទ្ធិពលបំផុតចំនួន ១០០.០០០ នៅលើពិភពលោកក្នុងឆ្នាំ ២០២១។ ក្នុងចំណាត់ថ្នាក់នេះ សាស្ត្រាចារ្យបណ្ឌិត វិទ្យាសាស្ត្រ Nguyen Dinh Duc និងសាស្ត្រាចារ្យរង លោកបណ្ឌិត Le Hoang Son គឺជាអ្នកវិទ្យាសាស្ត្រវៀតណាម ២ នាក់ក្នុងចំណោម ៥ នាក់នៅក្នុងក្រុមអ្នកវិទ្យាសាស្ត្រឈានមុខគេ ១០.០០០ នាក់នៅលើពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ សប្តាហ៍កំពូលនៃមហា សន្និបាតអង្គការសហប្រជាជាតិ រួមផ្សំសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល។

Top