• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកប្រាជ្ញរុស្ស៊ីអះអាងថា វៀតណាមដើរតួនាទីកាន់តែធំឡើងនៅលើឆាកអន្តរជាតិ


នាថ្ងៃទី១៩ ធ្នូ សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិតាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “តួនាទីកំពុងផ្លាស់ប្ដូររបស់វៀតណាមនៅក្នុងពិភពសម័យបច្ចុប្បន្ន៖ឆ្ពោះទៅមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣” ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានហូជីមិញ ចំណុះសាកលវិទ្យាល័យជាតិ Saint Petersburg ដោយមានការចូលរួមរបស់អ្នកប្រាជ្ញដ៏ល្បីឈ្មោះជាច្រើនមកពីរុស្ស៊ី កាហ្សាក់ស្ថាន ឥណ្ឌូនេស៊ី កូរ៉េខាងជើងនិងវៀតណាម។ ថ្លែងសុន្ទរកថានៅសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំវៀតណាម លោក Konstantin Vnukov បានលើកឡើងនូវតួនាទីដ៏សែនសំខាន់របស់បក្សកុម្មុយនិស្តវៀតណាមក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ ដែលសម្រេចបានសមិទ្ធផលជាច្រើនគួរឲ្យកត់ សម្គាល់ដូចជា កំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ហើយប្រទេសជាតិធ្វើសមាហរណកម្មកាន់តែខ្លាំងឡើងៗ និងទទួលបានការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិ។ ជាពិសេស វៀតណាមបានក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលរក្សាបានកំណើនវិជ្ជមានទោះបីជាត្រូវប្រឈមនឹងវិបត្តិ Covid-19 ក៏ដោយ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំរុស្ស៊ីលោក Ngo Duc Manh បានសង្កត់ធ្ងន់ថា មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ មានអត្ថន័យពិសេសក្នុងជីវភាពនយោបាយរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រទេសជាតិទទួលបានសមិទ្ធផលដ៏ធំធេងជាច្រើន ជាពិសេសគឺការរក្សារឹងមាំនូវស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការធ្វើសមាហរណកម្មអន្តរជាតិកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅសិក្ខាសាលានេះដែរ បណ្ដាអ្នកជំនាញ អ្នកប្រាជ្ញរុស្ស៊ីនិងអន្តរជាតិបានផ្ដោតសំខាន់ទៅលើការពិភាក្សាអំពីចំណុចលេចធ្លោក្នុងគោលនយោបាយកិច្ចការបរទេសនិងយុទ្ធសាស្ត្រអភិវឌ្ឍរបស់វៀតណាម ក៏ដូចជាសមិទ្ធផលរបស់វៀតណាមលើវិស័យសេដ្ឋកិច្ច-នយោបាយ-សង្គម នាពេលកន្លងមក ផងដែរ។ បទអន្តរាគមន៍ជាច្រើនបានចង្អុលបង្ហាញថា ទោះបីជាត្រូវប្រឈមនឹងជម្ងឺរាតត្បាត Covid-19 ក៏ដោយ ប៉ុន្តែតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស វៀតណាមបានរក្សាគោលនយោបាយកិច្ចការបរទេសប្រកបដោយសន្តិភាព ម្ចាស់ការ ហើយប្រកាន់ខ្ជាប់នូវការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ត្រៀមខ្លួនជាស្រេចជាមិត្តនិងដៃគូគួរឲ្យជឿទុកចិត្តរបស់ប្រទេសទាំងអស់លើពិភពលោក។ បណ្ដាអ្នកតំណាងក៏បានអះអាងថា វៀតណាមនិងរុស្ស៊ីមានទំនាក់ទំនងដ៏ជិតស្និទ្ធ កក់ក្ដៅ មិត្តភាពប្រពៃណី ព្រមទាំងយកចិត្តទុកដាក់ជានិច្ចដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរផងដែរ។

អ្នកជំនាញ Valeria Vershinina នៃមជ្ឈមណ្ឌលអាស៊ាន ចំណុះវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិម៉ូស្គូ (MGIMO) បានចាត់ទុកថា ដោយផ្អែកលើសន្ទស្សន៍សេដ្ឋកិច្ចប្រកបដោយស្ថិរភាព គោលនយោបាយកិច្ចការបរទេសដោយម្ចាស់ការនិងសកម្ម និងការរួមវិភាគទានរបស់ វៀតណាមទៅក្នុងជីវភាពនយោបាយអន្តរជាតិនោះ វៀតណាមគួរតែត្រូវបានចាត់ទុកថា ជា “ប្រទេសមហាអំណាចកម្រិតមធ្យម” ដូចនឹងប្រទេសមួយចំនួននៅក្នុងតំបន់ដូចជាជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃនិងម៉ាឡេស៊ី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) នៅទីក្រុងសៅប៉ូឡូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបពិភាក្សាជាមួយបណ្ដាសហគ្រាសប្រេស៊ីល អំពីកិច្ចសហប្រតិបត្តិការ វិនិយោគ ការតភ្ជាប់អាជីវកម្ម ហើយរួមគ្នាបង្កើតតម្លៃ និងកម្លាំងចលករថ្មីសម្រាប់ កំណើន តាមនោះជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ប្រេស៊ីល ទាំងគុណ ភាព និងវិសាលភាពនាពេលខាងមុខ។

Top