• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកប្រាជ្ញរុស្ស៊ីវាយតម្លៃថាវៀតណាមគោរពនិងធានាសិទ្ធិមនុស្សជានិច្ច

កាសែត “ឯករាជ្យ” ដែលជាគេហទំព័រវិភាគនយោបាយនិងព្រឹត្តិការណ៍ប្រចាំថ្ងៃឈានមុខគេរបស់រុស្ស៊ី នាថ្ងៃទី ៣០ ឧសភា បានចុះផ្សាយអត្ថបទដោយមានចំណងជើងថា “វៀតណាម៖ ស្ថាប័នសង្គមនិយមគោរពសិទ្ធិមនុស្ស” របស់អ្នកនិពន្ធ Grigory Trofimchuk អ្នកវិភាគនយោបាយអន្តរជាតិដែលមានការស្រាវជ្រាវជាច្រើនឆ្នាំអំពីប្រទេសវៀតណាម។
ក្ដីសប្បាយរីករាយរបស់កុមារវៀតណាម។ (រូបថត៖ VNA)
 

តាមអត្ថបទនោះថា នៅវៀតណាមជីវភាពខាងសាសនារបស់ប្រជាជនបើកចំហទាំងស្រុង។ បច្ចុប្បន្ននេះ ៩៥% នៃចំនួនប្រជាជនវៀតណាមមានជីវភាពខាងជំនឿសាសនា សូម្បីតែខ្ពស់ជាងនៅប្រទេសរុស្ស៊ីផងដែរ។ វៀតណាមបច្ចុប្បន្នមានអង្គការសាសនាចំនួន ៤៣ ដែលកាន់សាសនាចំនួន ១៦ ជាមួយនឹងសាសនិកជន ២៦,៥ លាននាក់ ស្មើនឹង ២៧% នៃចំនួនប្រជាជនសរុប។ ទាក់ទិននឹងសិទ្ធិសេរីភាពក្នុងការធ្វើដំណើរនិងស្នាក់នៅ អត្ថបទនេះបាននិយាយថា មនុស្សរាប់លាននាក់លើទូទាំងពិភពលោកមកដល់វៀតណាមជារៀងរាល់ឆ្នាំគឺជាភស្តុតាងច្បាស់លាស់បំផុតសម្រាប់សិទ្ធិសេរីភាពនេះ។ ជនបរទេសអាចចូលមកប្រទេសវៀតណាមដើម្បីធ្វើការ និងសម្រាកលំហែកាយ ដោយគ្មានការរើសអើងណាមួយឡើយ ដោយឈរលើមូលដ្ឋាននៃការគោរពតាមច្បាប់ក្នុងស្រុក។

អ្នកជំនាញ Trofimchuk បានវាយតម្លៃខ្ពស់ចំពោះភាពសម្បូរបែបនៃទម្រង់និងខ្លឹមសារនៃប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសវៀតណាម ដោយមានទីភ្នាក់ងារសារព័ត៌មានជាតិចំនួន ១ និងទីភ្នាក់ងារវិទ្យុ និងទូរទស្សន៍ចំនួន ៧២ ដែលមានប៉ុស្តិ៍វិទ្យុចំនួន ៧៩ និងប៉ុស្តិ៍ទូរទស្សន៍ចំនួន ១៩៨។ ប្រការនេះសបញ្ជាក់ឲ្យឃើញពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានរបស់វៀតណាម។

បញ្ចប់អត្ថបទ អ្នកនិពន្ធ Trofimchuk បានអះអាងថា វៀតណាមជានិច្ចកាលទទួលស្គាល់គោលការណ៍ និងស្តង់ដារជាមូលដ្ឋានអំពីសិទ្ធិមនុស្ស ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីកែលម្អបញ្ហានេះ តាមរយៈការអនុវត្តនូវអនុសាសន៍អន្តរជាតិសមហេតុផលនានាផងដែរ ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top