• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកប្រាជ្ញរុស្ស៊ីវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc

​ចាប់​ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០១៩ នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធ រុស្ស៊ីតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev។ 
 
ក្នុង ​ឱកាស​នេះ អ្នកប្រាជ្ញ Evgeny Kobelev នៃមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិង អាស៊ាន ចំណុះសភា​បណ្ឌិត​វិទ្យាសាស្ត្រ​រុស្ស៊ី ​បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យ នៃដំណើរ​ទស្សន​កិច្ច​លើក​នេះ​ក៏ដូច​ជា​ទំនាក់​ទំនង​ភាព​ជាដៃ​គូយុទ្ធ​សាស្ត្រគ្រ​ប់ជ្រុង​ជ្រោយរវាង​ប្រទេស​ទាំងពីរ​ផង​ដេរ​។ លោក Evgeny Kobelev បានចាត់ទុកថា៖
 
“ដំណើរទស្សន​កិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មាន អត្ថន័យដ៏ធំធេង​ទាំងខាង​នយោបាយ​និង​សេដ្ឋកិច្ច​។ ក្រោយពីដំណើរទស្សនកិច្ច របស់លោកកាលពីឆ្នាំ២០១៦មក កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច វិទ្យាសាស្ត្រ ​បច្ចេកទេសរវាងរុស្ស៊ីនិងវៀតណាមសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើន។ ប្រទេសទាំងពីរ​បាន​បើក​ទូលាយ​កិច្ចសហប្រតិបត្តិការក្នុងវិស័យនានាដូចជាសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ អប់រំ ឧស្សាហកម្ម ​ថាមពល អវកាស និងការពារជាតិ”។

អ្នក​ប្រាជ្ញរូបនេះក៏បានរំលេចឡើងនូវសមិទ្ធផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមផងដែរ។ លោក​បាន​អោយ​ដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀត ណាមមានល្បឿនកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព ហើយជាខឿន​សេដ្ឋកិច្ច​ មួយក្នុងចំណោមខឿនសេដ្ឋកិច្ចអភិវឌ្ឍយ៉ាងឆាប់រហ័សបំផុតនៅអាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនោះ ​តួនាទីនិងកិត្យានុភាពរបស់វៀតណាមក្នុងតំបន់និងលើពិភពលោក ក៏កាន់តែកើនឡើង​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃផងដែរ។ វៀតណាមជាដៃគូប្រពៃណី ជា ស្ពានតភ្ជាប់រវាងរុស្ស៊ីនិងអាស៊ាន ជាអាស័យដ្ឋាន​គួរ​អោយ​ជឿទុ​ក​ចិត្ត​ដើម្បីរៀបចំ ព្រឹត្តិការណ៍ លំដាប់តំបន់និងពិភពលោកដូចជាវេទិកា APEC ឆ្នាំ២០១៧ វេទិកា WEF ASEAN ឆ្នាំ​២០១៨ និងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងឆ្នាំ ២០​១៩៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top