• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកប្រាជ្ញកម្ពុជាវាយតម្លៃជាវិជ្ជមានចំពោះគោលនយោបាយរបស់វៀតណាមចំពោះ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស

គេហទំព័រ Swiftnews របស់កម្ពុជា ទើបបានបង្ហោះអត្ថបទមួយរបស់អ្នកប្រាជ្ញ អ៊ុច លាង ក្រោមចំណងជើងថា “សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស - ស្ពានមិត្តភាព”។
ប្រគល់អំណោយ ឧបត្ថម្ភគ្រួសារដែលមានគុណូបការៈ គ្រួសារដើមកំណើតវៀតណាមក្រីក្រនៅកម្ពុជា ដើម្បីទទួលអំណរបុណ្យតេត។ (រូបថត៖ Huynh Thao/VNA)

អ្នកប្រាជ្ញ អ៊ុច លាង អនុប្រធាននាយកដ្ឋានសិក្សាអាស៊ី-អាហ្រ្វិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ការយកចិត្តទុកដាក់ និងគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាមចំពោះសហ គមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ក៏ដូចជាតួនាទីនិងឋានៈកាន់តែកើនឡើងៗ របស់ពួកគេនៅប្រទេសសាម៉ី  ដែលត្រូវបានប្រដូចទៅនឹងស្ពានមិត្តភាពរវាងវៀត ណាមនិងពិភពលោក។ គេហទំព័រ Swiftnews របស់កម្ពុជា ទើបបានបង្ហោះអត្ថបទមួយរបស់អ្នកប្រាជ្ញ អ៊ុច លាង ក្រោមចំណងជើងថា “សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស - ស្ពានមិត្តភាព”។ អត្ថបទនេះបានរៀបរាប់ឡើងវិញនូវឯកសារនានាដែលបង្ហាញពីទស្សនៈ គោលជំហរ គោលមាគ៌ា គោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាមដែលត្រូវបានចេញផ្សាយនិងអនុវត្តន៍ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ដោយកំណត់ថា សហគមន៍ជនជាតិវៀតណាមនៅបរទេសជាផ្នែកមួយដែលមិនអាចកាត់ ផ្ដាច់ចេញរបស់ប្រជាជាតិវៀតណាម។

យោងតាមអ្នកប្រាជ្ញ អ៊ុច លាង ការពង្រឹង និងពង្រីកផែនមហាសាមគ្គីភាពរវាង ប្រជាជននិងប្រជាជន ហើយរវាងបណ្ដាប្រជាជាតិនានានៅក្នុងនិងក្រៅប្រទេស បាន រួមចំណែកជំរុញ ហើយបង្កើតឡើងការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សហគមន៍ជនជាតិ វៀតណាមនៅបរទេស ក៏ដូចជាពង្រឹង និងពង្រីកផែនមហាសាមគ្គីភាពរបស់ប្រជាជនទាំង មូលផងដែរ។ តាមនោះ បង្ហាញយ៉ាងច្បាស់នូវទំនួលខុសត្រូវ មនោសញ្ចេតនារបស់ បក្ស និងរដ្ឋក្នុងការថែទាំបងប្អូនជនរួមជាតិនៅក្រៅប្រទេស ព្រមទាំងបង្ហាញឲ្យ ឃើញថា វៀតណាមមានគោលនយោបាយបើកចំហចំពោះប្រជាពលរដ្ឋដែលរស់នៅ ក្រៅប្រទេស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top