លោក ង្វៀន ទួនអាញ
លេខាគណៈកម្មាធិការបក្សឃុំ Chieng Sung ខេត្ត Son La បានឲ្យដឹងថា៖
"ការធ្វើច្រើនមានន័យថា ធ្វើសកម្មភាពយ៉ាងពិតប្រាកដ
ត្រៀមខ្លួនធ្វើការងារដ៏លំបាក និងធ្វើរហូតដល់ទីបំផុត។
នោះគឺជាអ្វីដែលធ្វើឲ្យខ្ញុំជាប់ចិត្តបំផុត។ ធ្វើរហូតដល់ទីបំផុតគឺជាការទទួលខុសត្រូវ
និងកិត្តិយសរបស់បក្ខជននៅចំពោះមុខប្រជាជន។ សាររបស់លោកអគ្គលេខាបក្ស តូ ឡឹម
បានប៉ះចំការកកស្ទះតាំងពីមុនមក។
នោះគឺជាត្រីវិស័យសម្រាប់យើងកែតម្រូវរបៀបធ្វើការរបស់ខ្លួនឱ្យមានវិន័យជាងមុន
ជាក់ស្តែងជាងមុន និងមានប្រសិទ្ធភាពជាងមុន។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា
នៅពេលដែលប្រមុខបក្សយើង មានការដឹកនាំដ៏ម៉ឺងម៉ាត់និងជាក់លាក់បែបនេះ
គឺយើងនៅកម្រិតមូលដ្ឋាននឹងមានទីបង្អែកដ៏រឹងមាំសម្រាប់ការផ្លាស់ប្ដូរថ្មី"។
យោងតាមមជ្ឈដ្ឋានអ្នកបោះឆ្នោតនៅខេត្ត Son La ដំណើរការរៀបចំឯកសារយ៉ាងហ្មត់ចត់ ជាពិសេសការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈ បានបង្ហាញយ៉ាងច្បាស់អំពីស្មារតីប្រជាធិបតេយ្យ ការគោរពចំពោះប្រាជ្ញានិងសំឡេងរបស់ប្រជាជនក្នុងការបង្កើតគោលមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសជាតិ៕







