• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកនាំពាក្យក្រសួងការបរទេសលើកឡើងទស្សនៈរបស់វៀតណាមចំពោះបញ្ហាកិច្ចការបរទេសនិងអន្តរជាតិមួយចំនួន

នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយសំណួរអំពីអត្ថន័យនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen នាថ្ងៃដដែលនោះ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បានឲ្យដឹងថា នេះគឺជាសកម្មភាពមួយនៅក្នុងចំណោមសកម្មភាពការទូតដើម្បីអបអរសាទរខួបលើកទី ១០ នៃទិវាបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang។ (រូបថត៖ Minh Quân/baoquocte.vn)

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកស្រី Janet Yellen តំណាងនៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរទស្សនអំពីវិធានការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺ COVID-១៩។

ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន អំពីការដែលរុស្ស៊ីមិនពន្យាពេលកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅនោះ អ្នកនាំពាក្យ លោកស្រី Pham Thu Hang បានអះអាងថា៖ វៀតណាមមានបំណងចង់ឲ្យភាគីពាក់ព័ន្ធធ្វើការសន្ទនា ដោះស្រាយបញ្ហាដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពគោលការណ៍ជាមូលដ្ឋានតនៃច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍គោរពឯករាជ្យអធិបតេយ្យភាព និងបូរណភាពដែនដីរបស់បណ្ដាប្រទេស។ ក្នុងនាមជាសមាជិកដ៏សកម្មនិងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមត្រៀមខ្លួនជាស្រេច រួមចំណែកជំរុញកិច្ចសន្ទនា ស្វែងរកដំណោះស្រាយដើម្បីដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top