• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញឥណ្ឌា៖ វៀតណាមជាដៃគូគួរជាទីទុកចិត្តក្នុងតំបន់អាស៊ី-អាគ្នេយ៍

វៀតណាមជាមិត្តដ៏យូរអង្វែង និងជាដៃគូដ៏គួរឱ្យទុកចិត្តមួយរបស់ឥណ្ឌានៅអាស៊ីអាគ្នេយ៍។ នេះជាការលើកឡើងរបស់សាស្ត្រាចារ្យ Prabir De នៅមជ្ឈមណ្ឌលអាស៊ីអាគ្នេយ៍ (អាស៊ាន) -ឥណ្ឌា ចំណុះប្រព័ន្ធស្រាវជ្រាវ និងព័ត៌មានសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ (RIS) ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌារបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា។
កម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមទទួលស្វាគមន៍នាយករដ្ឋមន្ត្រី Pham Minh Chinh នៅអាកាសយានដ្ឋានយោធា Palam ទីក្រុង New Delhi។ រូបថត៖ Duong Giang/TTXVN

យោងតាមសាស្ត្រាចារ្យ Prabir De ក្នុងបរិបទនៃស្ថានការណ៍ពិភពលោកដ៏ស្មុគស្មាញ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ្វាមមិញ ជិញ នៅឥណ្ឌា នាំមកនូវអត្ថន័យវិជ្ជមានជាច្រើន។ សាស្ត្រាចារ្យ Prabir De បានវាយតម្លៃថា វៀតណាមជាសមាជិកសំខាន់មួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ព្រមទាំងជាកម្លាំងជំរុញមួយសម្រាប់សមាហរណកម្មអាស៊ាន។ ឥណ្ឌានិងអាស៊ានបានបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ដូច្នេះ ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ ក៏មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ទំនាក់ទំនងអាស៊ានជាមួយឥណ្ឌា។

ទាក់ទិននឹងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី សាស្ត្រាចារ្យ Prabir De បានឲ្យដឹងថា៖ ឥណ្ឌា និងវៀតណាមជាដៃគូដែលអាចជឿទុកចិត្តបាន ហើយពាណិជ្ជកម្មទ្វេភាគីបានលើសពី ១៥ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ សាស្ត្រាចារ្យ Prabir De បានស្នើប្រទេសទាំងពីរអាចពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀងសេរីសាកល្បងមួយដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top