• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញអូស្ត្រាលីវាយតម្លៃអំពីអត្ថន័យនៃមហាសន្និបាតលើកទី១៣ សម្រាប់អនាគតរបស់វៀតណាម

នៅក្នុងអត្ថបទមួយចុះផ្សាយលើទំព័រ Thayer Consultancy លោកសាស្ត្រាចារ្យ Carl Thayer នៃសកលវិទ្យាល័យ New South Wales (អូស្ត្រាលី) បានលើកឡើងពីអត្ថន័យនៃមហាសន្និបាតលើកទី ១៣  របស់បក្សកុម្មុយនិស្តវៀតណាមសម្រាប់អនាគតរបស់ វៀតណាម។

លោកសាស្ត្រាចារ្យ Carl Thayer (រូបថត៖ TTXVN)


យោងតាមលោកសាស្ត្រាចារ្យ Carl Thayer ថា នៅខែតុលាឆ្នាំ ២០២០ ថ្នាក់ដឹកនាំវៀត ណាមបានប្រកាសសេចក្តីព្រាងរបាយការណ៍នយោបាយសម្រាប់ដាក់ជូនមហាសន្និបាតលើកទី ១៣ និងសេចក្តីព្រាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រយៈពេល ៥ ឆ្នាំខាងមុខ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមនឹងបន្តដើរលើមាគ៌ានៃកំណែទម្រង់សេដ្ឋកិច្ចនិងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ទាក់ទងនឹងទំនាក់ទំនងអនាគតរបស់វៀតណាមជាមួយប្រទេសមហាអំណាច ក្នុងតំបន់ លោក Thayer បានចាត់ទុកថា វៀតណាមស្វែងរកតុល្យភាពក្នុងទំនាក់ទំនងជាមួយប្រទេសមហាអំណាច ដូចជា រុស្ស៊ី ឥណ្ឌា ចិន ជប៉ុននិងអាមេរិក ខណៈពេលនៅថែរក្សាស្វ័យភាពពេញលេញរបស់ខ្លួន។  ប្រការនេះធានាថា វៀតណាមមានទំនាក់ទំនងស្មើភាពគ្នាជាមួយប្រទេសមហាអំណាចនិងធ្វើសកម្មភាពដោយឯករាជ្យដើម្បីផលប្រយោជន៍ជាតិ។

លោក Thayer បានសង្កត់ធ្ងន់ថា គណៈដឹកនាំថ្មីរបស់វៀតណាមដែលបានជាប់ឆ្នោតក្រោយមហាសន្និបាតបក្សលើកទី១៣ នឹងដឹកនាំប្រទេសវៀតណាមដើរតួនាទីកាន់តែធំធេងនៅលើ ឆាកអន្តរជាតិនិងជំរុញវៀតណាមស្វ័យភាពធ្វើសមាហរណកម្មទៅក្នុងពិភពលោក៕



តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៥។

Top