• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញសិង្ហបុរី៖ ឱកាសសម្រាប់វៀតណាមក្នុងការដឹកនាំអាស៊ានដើម្បីជំនះពុះពាររាល់ឧបសគ្គ


 លោក Choi Shing Kwok នាយកវិទ្យាស្ថាននៃវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍របស់សិង្ហបុរី (ISEAS)  (រូបថត៖ vietnamplus.vn)
 

នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វៀតណាម​បាន​ទទួល​យក​ជាផ្លូវការ​នូវតួនាទី​ជាប្រធាន​ដោយ​ប្ដូរវេន​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ពីប្រទេសថៃ។ លោក Choi Shing Kwok នាយកវិទ្យាស្ថាន​នៃវិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍​ របស់សិង្ហបុរី (ISEAS) បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទតំបន់និងអន្តរ​ជាតិនា​ពេល​បច្ចុប្បន្ន​នេះ ឆ្នាំ ២០២០ គឺជាឱកាសសម្រាប់វៀតណាមបង្ហាញតួនាទីដឹកនាំយុទ្ធសាស្ត្រ ណែនាំអាស៊ាន​ឱ្យអភិវឌ្ឍ​ដោយបណ្ដា​គោលនយោបាយដែលខ្លួនដាក់ចេញ។
 
ស្ដីអំពីខ្លឹមសារនៃការ​បង្កើនសាមគ្គីភាពនិងបន្តពង្រឹងដោយរឹងមាំតួនាទីមជ្ឈិមរបស់អាស៊ាននៅក្នុងតំបន់ លោក Choi ​Shing Kwok បានចាត់ទុកថា ដោយមានតួនាទីជាអ្នកដឹកនាំ វៀតណាម​ពិតជាអាចដាក់​ចេញ​គំនិត​ កសាងផែនការ​និងនាំមក​នូវសក្តានុពល​សម្រាប់​ប្រទេសអាស៊ាន​ដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈម​និង​ស្ថានភាព​លំបាកដែលពួកគេប្រឈមមុខ។ បន្ថែមទៀត វៀតណាមនឹងក្លាយ​ជាសមាជិក​មិន​អចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សាស​ន្តិសុ​ខអង្គការសហប្រជាជាតិនីតិកាល ២០២០-២០២១ ដូច្នេះ វៀតណាមនឹងមាន​លក្ខខណ្ឌ​ងាយ​ស្រួល​ដើម្បី​បង្ហាញ​ខាងនេះដឹកនាំរបស់ខ្លួននៅលើវិសាលភាពជាសកល ទន្ទឹមនឹងនេះជួយពង្រីក​និងបញ្ជាក់​តួនាទី​មជ្ឈមណ្ឌល​នៃអាស៊ាន​នៅលើ​ឆាក​អន្តរជាតិ។
 
តាមអ្នកជំនាញសឹង្ហបូរី​ មិនត្រឹមតែមានតួនាទីសំខាន់ក្នុងការប្រមូលផ្តុំ បង្កើនសាមគ្គីភាពនិង​ឯកភាព​ក្នុង​បណ្តា​ប្រទេ​ស​សមាជិកអាស៊ានប៉ុណ្ណោះទេ វៀតណាមក៏មានការទទួលខុសត្រូវក្នុង​ការជំរុញ​និង​បង្កើនទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការល្អរវាងសមាគម ជាមួយប្រទេសដៃគូនិងប្រទេសសន្ទនាផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top