• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញរុស្ស៊ីលើកត្រដែតនូវទំនាក់ទំនងសហប្រតិបត្តិការរុស្ស៊ី - វៀតណាម

 លោក Grigory Trofimchuk បានឲ្យដឹងថា រុស្ស៊ីមានទស្សនៈឥទងាករេ ដោយ​ផ្នែក​លើការ​គោរព​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​​គោលការណ៍​ច្បាប់អន្តរជាតិ អនុសញ្ញាអង្គការ ​សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១​៩៨២។

នា​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ទីភ្នាក់ងារសារព័ត៌មាន Realist របស់​រុស្ស៊ីបាន​ចុះផ្សាយ​បទ​វិភាគ​របស់​អ្នក​ជំនាញ​ខាង​អត្ថាធិប្បាយ​អន្តរជាតិលោក Grigory Trofimchuk ក្រោមចំណងជើងថា “កិច្ចសហប្រតិបត្តិការរុស្ស៊ី - វៀតណាម​កំពុង​រីកចម្រើនយ៉ាងខ្លាំងក្លា” ។
 
បទវិភាគនេះ​បានលើកច្បាស់ថា ការដែលរុស្ស៊ីបានបង្កើនវត្តមាននៅលើសមុទ្រខាងកើត ជាពិ​សេស​គឺនៅ​អាស៊ីអា​គ្នេយ៍ គឺដោយ​សារតម្រូវ​ការជាក់​ស្ដែង​ក្នុងការ​ជំរុញ​ខ្លាំង​ការ​ធ្វើស​មាហរណកម្ម​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំប​ន់។​ យោងតាមលោក Grigory Trofimchuk បានឲ្យដឹងថា ទំនាក់​ទំនងភាព​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​រុស្ស៊ី ជាមួយវៀតណាមគឺជាគំរូលេចធ្លោមួយ ក្នុងការប​ង្កើនវត្តមានរបស់​រុស្ស៊ី​នៅអាស៊ី។
 
ស្ដីពីបញ្ហា​សមុទ្រខាងកើត លោក Grigory Trofimchuk បានឲ្យដឹងថា រុស្ស៊ីមានទស្សនៈឥទងាករេ ដោយ​ផ្នែក​លើកា​រ​គោរពយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ អនុសញ្ញា​អង្គ​ការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ ​១៩៨២  សេចក្តីថ្លែងការស្ដីអំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងគាំទ្ រការព​ន្លឿន​ការចងក្រង ក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ​ខាងកើត​ (COC) ផ​ងដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top