• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញនៃសាកលវិទ្យាល័យជាតិសិង្ហបុរី៖ ទំនាក់ទំនងវៀតណាម-សិង្ហបុរីតភ្ជាប់អាស៊ាន

លោកសាស្ត្រាចារ្យ Bilveer Singh បានសង្កត់ធ្ងន់ថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសិង្ហបុរី គឺជាទំនាក់ទំនងពិសេស ប្រទេសទាំងពីរកំពុងដើរចំផ្លូវ និងចាំបាច់ត្រូវធ្វើបន្ថែមទៀត ដើម្បីក្លាយជាកាវដែលតភ្ជាប់អាស៊ាន។
សាស្ត្រាចារ្យ Bilveer Singh បានវាយតម្លៃទំនាក់ទំនងវៀតណាម-សិង្ហបុរី ជា“ទំនាក់ទំនងពិសេស”។ (រូបថត៖ TTXVN)

ក្នុងបទសម្ភាសជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងភរិយា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកុម្ភៈ សាស្ត្រាចារ្យ លោក Bilveer Singh នៅមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ នៃសកលវិទ្យាល័យជាតិសិង្ហបុរី បានវាយតម្លៃថា ដំណើរទស្សនកិច្ចនេះ រួមចំណែកពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលទាំងពីរ និងរដ្ឋទាំងពីរ; អាស្រ័យហេតុនេះ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអាស៊ាន+។ លោកសាស្ត្រាចារ្យ Bilveer Singh បានសង្កត់ធ្ងន់ថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសិង្ហបុរី គឺជាទំនាក់ទំនងពិសេស ដែលប្រទេសទាំងពីរកំពុងដើរចំផ្លូវ និងចាំបាច់ត្រូវធ្វើបន្ថែមទៀត ដើម្បីក្លាយជាជ័រកាវដែលតភ្ជាប់អាស៊ាន។

ទាក់ទិននឹងយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ លោកសាស្ត្រាចារ្យ Bilveer Singh បាននិយាយថា ប្រទេសទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកងទ័ពជើងទឹក កម្លាំងជើងគោក ទ័ពអាកាស និងកងកម្លាំងការពារស៊ីវិល។ លើសពីនេះ ប្រទេសទាំងពីរគួរតែបង្កើនការផ្លាស់ប្តូនាយទាហាននៃប្រទេសទាំងពីរដើម្បីសិក្សា និងសហប្រតិបត្តិការក្នុងការផលិតអាវុធ។

សាស្ត្រាចារ្យ Bilveer Singh រំពឹងទុកថា សិង្ហបុរី និងវៀតណាមនឹងរួមគ្នាដឹកនាំអាស៊ាន ដើម្បីឲ្យសមាគមអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្អិតរមួតក្នុងកម្រិតខ្ពស់ ហើយមានសារៈសំខាន់ខ្លាំង សម្រាប់ការធានាសន្តិសុខនៃតំបន់មហាឥណ្ឌាប៉ាស៊ីហ្វិក ឬតំបន់អាស៊ីប៉ាស៊ីហ្វិក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលមរណភាព

លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលមរណភាព

សមមិត្ត Nguyen Phu Trong អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានទទួលមរណភាព នាម៉ោង ១ និង ៣៨ នាទីរសៀល ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យយោធាមជ្ឈិម ១០៨។

Top