• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញនូវែលសេឡង់៖ វៀតណាមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងនវានុវត្តន៍របស់អាស៊ីប៉ាស៊ីហ្វិក

វៀតណាមបានឈានឡើង ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងនវានុវត្តន៍ក្នុងតំបន់ ហើយនូវែលសេឡង់អាចសិក្សាបានច្រើនពីបទពិសោធន៍របស់វៀតណាម តាមនោះ រួមគ្នាសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងដោះស្រាយបញ្ហាប្រឈមឆ្លងដែន។
នៅខាងក្រៅសន្និសីទប្រចាំឆ្នាំលើកទី ១៤ នៃអ្នកត្រួសត្រាយនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Tianjin (ប្រទេសចិន) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានជួបជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់លោក Chris Hipkins ។ រូបថត៖ Duong Giang/TTXVN

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោក Christopher Luxon នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយាបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសនូវែលសេឡង់ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមីនា។ យោងតាមលោកស្រី Suz Jessep នាយិការប្រតិបត្តិនៃមូលនិធិអាស៊ី-នូវែលហ្សេឡង់បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះគឺជាឱកាសសម្រាប់ទាំងនូវែលសេឡង់ និងវៀតណាមក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងនៅកម្រិតខ្ពស់បំផុត និងផ្លាស់ប្តូរទស្សនៈលើបញ្ហាសំខាន់ៗរបស់ប្រទេសទាំងពីរ។

លោកស្រី Suz Jessep បានវាយតម្លៃថា ក្រោយរយៈពេលជិត ៥ ទសវត្សរ៍នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៥) នូវែលសេឡង់ និងវៀតណាមបានជំរុញទំនាក់ទំនងយ៉ាងទូលំទូលាយលើគ្រប់វិស័យដូចជា ការពារជាតិ សន្តិសុខ កីឡា វិទ្យាសាស្ត្រ បច្ចេកវិទ្យា សិល្បៈ ការផ្លាស់ប្តូរប្រជាជន ជាមួយប្រជាជន និងវិស័យជាច្រើនទៀត។ លោកស្រី Suz Jessep បានអត្ថាធិប្បាយថា នាពេលនេះ វៀតណាមបានឈានឡើង ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងនវានុវត្តន៍ក្នុងតំបន់ ហើយនូវែលសេឡង់អាចសិក្សាបានច្រើនពីបទពិសោធន៍របស់វៀតណាម តាមនោះ រួមគ្នាសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងដោះស្រាយបញ្ហាប្រឈមឆ្លងដែន។

អត្ថាធិប្បាយលើយថាទស្សន៍នៃទំនាក់ទំនងនូវែលសេឡង់-វៀតណាមនាពេលខាងមុខ លោកស្រី Suz Jessep បានចាត់ទុកថា ប្រទេសទាំងពីរមានសក្ដានុពលដ៏ធំធេងដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕
  
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទ​បញ្ចប់ប្រកបដោយជោគជ័យ

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទ​បញ្ចប់ប្រកបដោយជោគជ័យ

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បាន​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ បានបិទ​បញ្ចប់ប្រកប​ដោយជោគជ័យ។ រដ្ឋសភាបានផ្តោតលើបញ្ហាកម្មាភិបាល។

Top