• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញជប៉ុនលើកសំណើរបច្ចេកវិទ្យាកែលម្អទឹកទន្លេ To Lich


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបលោក បណ្ឌិត Tadashi Yamamura អ្នកជំនាញនៃអង្គការសហប្រជាជាតិទទួលបន្ទុកបរិស្ថាន និងជាប្រធានអង្គការជំរុញពាណិជ្ជកម្ម-បរិស្ថានជប៉ុន
 

 លោក Tadashi Yamamura បានឲ្យដឹងថា ភាគីជប៉ុនមានឧបករណ៍បច្ចេកវិទ្យាទំនើប bio-nano ដែល​អាច​ដាក់​នៅ​បាត​ទន្លេ To Lich ដើម្បីសម្អាតបាតទន្លេ។
 
នារសៀល​ថ្ងៃទី១១ ខែមេសា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួល​ជួបគណប្រតិបរិស្ថានជប៉ុន ដឹកនាំដោយ លោក បណ្ឌិត Tadashi Yamamura អ្នកជំនាញ​នៃអង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុកបរិស្ថាន និងជាប្រធានអង្គការជំរុញពាណិជ្ជកម្ម-បរិស្ថានជប៉ុន។
 
អញ្ជើញថ្លែងនៅ​ទីនេះ លោក Tadashi Yamamura បានឲ្យដឹងថា ភាគីជប៉ុនមានឧបករណ៍បច្ចេកវិទ្យាទំនើប bio-nano ដែល​អាចដាក់នៅបាតទន្លេ To Lich ដើម្បីសម្អាតបាតទន្លេ។ លោកក៏បានឲ្យដឹងថា ភាគីជប៉ុនបាន​ស៊ើប​អង្កេត​និងស្ទង់មតិអស់រយៈពេលពីរឆ្នាំ ដើម្បីលើកសំណើរនេះ ដោយមានគោលបំណងថា បច្ចេកវិទ្យា​ទំនើប​​នេះនឹងជួយឧបត្ថម្ភវៀតណាមក្នុងបញ្ហាចម្រោះទឹកខ្វក់។
 
ជាកិច្ចឆ្លើយតប នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃ​ខ្ពស់​ចំពោះបច្ចេកវិទ្យា​នេះរបស់​ជប៉ុន​ ព្រ​មទាំងឲ្យដឹងថានេះគឺជាវិស័យសហប្រតិបត្តិការដែលមានស​ក្តានុពលរវាងប្រទេសទាំងពីរ។ លោក នា​យក​រដ្ឋ​មន្ត្រីបាន​ស្នើឲ្យក្រុមអ្នកជំនាញជប៉ុន និងអង្គភាពពាក់ព័ន្ធនានារបស់វៀតណាមសិក្សាស្រាវជ្រាវលំអិត និង​សំរេចរៀប​ចំ​អនុវត្តតាមការកំណត់ ធានាគុណភាព និងប្រសិទ្ធភាព។ នេះគឺជាមូលដ្ឋានគ្រឹះដ៏ល្អ ដើម្បី​ចម្រោះ​ទឹក​ខ្វក់នៅតំន់នានាផ្សេងៗ៕ ​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top