• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញចិន៖ វៀតណាមដើរតួនាទីមិនអាចខ្វះបានក្នុងវេទិកា Davos រដូវក្តៅ

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងវេទិកា Davos រដូវក្តៅ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Dalian ប្រទេសចិនចាប់ពីថ្ងៃទី ២៥-២៧ ខែមិថុនា ហើយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងវេទិកានេះរយៈពេល ២ ឆ្នាំជាប់ៗគ្នាបានបង្ហាញពីការរួមចំណែក និងតួនាទីមិនអាចខ្វះបានរបស់សេដ្ឋកិច្ចវៀតណាមក្នុងកំណើនសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោក។
សាស្ត្រាចារ្យ Xu Liping នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន។ រូបថត៖ VOV - ចិន

នេះជាការវាយតម្លៃរបស់សាស្ត្រាចារ្យ Xu Liping នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយវៀតណាមក្នុងទីក្រុងប៉េកាំង (ចិន) នាថ្ងៃទី ២៦ ខែមិថុនា។

យោងតាមសាស្ត្រាចារ្យ Xu Liping ការដែលនាយករដ្ឋមន្ត្រី Pham Minh Chinh ត្រូវបានអញ្ជើញឱ្យចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) Davos រដូវក្តៅក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នានៅប្រទេសចិនបានបង្ហាញយ៉ាងពេញលេញអំពីតួនាទីសំខាន់របស់វៀតណាមនៅក្នុងវេទិកានេះ ហើយក៏បង្ហាញពីអាទិភាពលេចធ្លោរបស់វៀតណាមក្នុងគោលនយោបាយការបរទេសរបស់ចិនផងដែរ៖ ខ្ញុំគិតថា ចំណុចទាំងពីរនេះបានបង្ហាញយ៉ាងពេញលេញនូវតួនាទីឈានមុខដ៏សំខាន់បំផុតរបស់វៀតណាមក្នុងសេដ្ឋកិច្ចពិភពលោក។ ដោយសារតែយើងទាំងអស់គ្នាដឹងថា នេះគឺជាសន្និសីទប្រចាំឆ្នាំនៃអ្នកត្រួសត្រាយ។ ម៉្យាងទៀតហៅថា វៀតណាមដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក"។

បើតាមលោក Xu Liping សេដ្ឋកិច្ចវៀតណាមបានកើនឡើងជាង ៥% កាលពីឆ្នាំមុន ហើយត្រូវបានរំពឹងថានឹងឈានដល់ ៦% - ៦,៥% នៅឆ្នាំនេះ ជាប្រការដ៏គួរឲ្យកត់សម្គាល់ណាស់។ នេះគឺជាអត្រាកំណើនខ្ពស់ក្នុងចំណោមសេដ្ឋកិច្ចកំពុងរីកចម្រើននៅអាស៊ី ដែលបង្ហាញពីសក្ដានុពលនិងកម្លាំងចលករសម្រាប់លការអភិវឌ្ឍន៍របស់វៀតណាមនាពេលអនាគត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកប្រធានរដ្ឋសភា Tran Thanh Man ចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc

លោកប្រធានរដ្ឋសភា Tran Thanh Man ចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc

បន្តដំណើរទស្សនកិច្ចនៅតាមបណ្ដាខេត្តក្នុងតំបន់ដីសណ្តទន្លេ Cuu Long និង ណាមបូខាងកើត នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc អាណត្តិ ២០២១-២០២៦។

Top