• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ៊ុយក្រែនវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមអំពីប្រធាន​បទ​ពិភាក្សា​នៅ​អង្គការ​សហប្រជាជាតិ​


 អនុរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Sergiy Kyslytsia បានជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Pham Binh Minh (រូបថត៖ UN)
 

នាពេលថ្មីៗ​នេះ អនុរដ្ឋមន្រ្តី ការបរទេសអ៊ុយក្រែនលោក Sergiy Kyslytsia បានជួបជាមួយ​ឧបនាយក​រដ្ឋមន្ត្រីនិង​ជារដ្ឋមន្រ្តី​ការបរទេស​វៀតណាមលោក Pham Binh​ Minh នៅទីស្នាក់​ការអង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​​ ញូវ​​យ៉ក​នៃសហរដ្ឋ​អាមេរិក។
 
យោង​តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអ៊ុយក្រែនបានឲ្យដឹងថា៖ អនុរដ្ឋមន្រ្តី​ការបរទេស​នៃប្រទេស​ខ្លួន លោក Sergiy Kyslytsia បានចូលរួមសម័យពិភាក្សាបើកចំហ ដោយប្រធានបទ  “ការគោរព​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ក្នុងការ ថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ” ក្រោមអធិបតីភាព​របស់​ឧប​​នាយក​រដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេស​វៀតណាមលោក Pham Binh Minh។
 
អនុរដ្ឋមន្ត្រី​ លោក Kyslytsia បានវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀត ណាមក្នុងកិច្ច​ពិភាក្សាស្ដីពី​សារៈសំខាន់​នៃការគោរព​ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
 
នៅក្នុងជំនួបនេះ ឧបនាយក​រដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh និង​អនុរដ្ឋ​មន្រ្តីការ​បរទេស​អ៊ុយក្រែនលោក Sergiy Kyslytsia បានពិភាក្សាអំពីយថាទស្សន៍ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម​ និងនយោបាយ ព្រមទាំង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃ​អង្គការ​សហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រេស៊ីល

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រេស៊ីល

ដំណើរទស្សន កិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា មានគោលបំណងពង្រឹងទំនុកចិត្តផ្នែក នយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យ និងនាំទំនាក់ ទំនងវៀតណាម - ប្រេស៊ីល ឱ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព។

Top