• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អះអាង​ឡើងវិញនូវតួនាទីរបស់វៀតណាម ក្នុងស្ថិរភាពនៅអាស៊ីអាគ្នេយ៍

កាសែត The Economic Times ទើបបានចុះផ្សាយអត្ថបទធ្វើអត្ថាធិប្បាយស្តីពីដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក បំពេញការងារនៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ (UN) របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដោយវាយតម្លៃថា ដំណើរទស្សនកិច្ចលើកនេះសំដៅអះអាងឡើងវិញនូវ តួនាទីរបស់វៀតណាមក្នុងស្ថិរភាពនៃតំបន់អាស៊ីអាគ្នេយ៍។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ (រូបថត៖ VOV)  

យោងតាមអត្ថបទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យ និងមានចរិតលក្ខណៈជារបត់នៅសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូ ព្រមទាំងទំនាក់ទំនងអាស៊ាន-អាមេរិកដែលត្រូវបានចាត់ទុកថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសន្តិភាព និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍។ យោងតាមអ្នកនិពន្ធ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីតួនាទីយ៉ាងសំខាន់របស់វៀតណាម ក្នុងការរៀបចំទំនាក់ទំនងរវាងអាស៊ាន-អាមេរិក។

ទាក់ទងនឹងសេដ្ឋកិច្ច អត្ថបទបានសរសេរថា វៀតណាមត្រូវបានចាត់ទុកថាជាខឿនសេដ្ឋកិច្ចមានយថាទស្សន៍មួយនៅអាស៊ីអាគ្នេយ៍ ដោយមានអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) រំពឹងថានៅកំរិត ៦-៨% ។

អត្ថបទក៏បានរំលឹកឡើងវិញនូវសេចក្តីប្រកាស របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ស្តីពីមជ្ឈភាពរបស់អាស៊ានក៏ដូចជាគោលជំហររបស់វៀតណាមចំពោះបញ្ហាទាក់ទងនឹងសមុទ្រខាងកើត។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសម្តែងក្តីសង្ឃឹម ចង់ឲ្យប្រទេសធំៗដែលជាដៃគូរបស់អាស៊ាន អាចរក្សាស្ថិរភាពទំនាក់ទំនង ប្រកួតប្រជែងយ៉ាងត្រឹមត្រូវនិងមានទំនួលខុសត្រូវ ទន្ទឹមនឹងនោះ រួមចំណែកដល់តំបន់ ក្នុងស្មារតីតម្លាភាព ស្ថាបនា គោរពមជ្ឈភាពរបស់អាស៊ាន ពិគ្រោះយោបល់យ៉ាងពេញលេញជាមួយអាស៊ាន គោរពច្បាប់អន្តរជាតិ រួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

អំពីទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក អត្ថបទបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បន្តបើកចេញឱកាសសម្រាប់ទំនាក់ទំនងទ្វេភាគី។ វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ វៀតណាមមានបំណងចង់ធ្វើពិពិធកម្ម ពហុភាគីនីយកម្មទំនាក់ទំនង និងជាសមាជិកដែលមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង គឺជាការបាត់បង់ដ៏ធំធេងសម្រាប់វៀតណាម ក៏ដូចជាតំបន់

ការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង គឺជាការបាត់បង់ដ៏ធំធេងសម្រាប់វៀតណាម ក៏ដូចជាតំបន់

នេះជាការវាយតម្លៃរបស់សម្តេច ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវិទ្យុសំឡេងវៀត ណាម នាថ្ងៃទី ២០ កក្កដា។

Top