• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អេហ្ស៊ីបពង្រឹងវិធានការសន្តិសុខសម្រាប់សន្និសីទ COP27

អេហ្ស៊ីបបានសម្រេចរួចរាល់ការត្រៀមរៀបចំសម្រាប់សន្និសីទលើកទី ២៧ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Sharm El-Sheikh ចាប់ពីថ្ងៃទី ៦-១៨ ខែវិច្ឆិកា ដែលក្នុងនោះបញ្ហាសន្តិសុខ ក្នុងការធានាសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍នេះ ត្រូវបានយកចិត្តទុកដាក់ជាពិសេស។
  អនុរដ្ឋមន្ត្រី លោក Hoang Xuan Chien បានជួបជាមួយលោក Heng Chi How ទេសរដ្ឋមន្ត្រីទទួលបន្ទុកវិស័យការពារជាតិសិង្ហបុរីនៅថ្ងៃទី ៣ ខែវិច្ឆិកា (រូបថត៖ Le Duong/TTXVN)  

ប៉ុស្តិ៍ត្រួតពិនិត្យ និងរបាំងសន្តិសុខជាច្រើនត្រូវបានបង្កើតឡើងនៅតាមដងវិថីសំខាន់ៗជាច្រើនក្នុង និងជុំវិញទីក្រុង Sharm El-Sheikh ខណៈដែលវិធានការសន្តិសុខក៏ត្រូវបានបង្កើនផងដែរនៅអាកាសយានដ្ឋានអន្តរជាតិ Sharm El-Sheikh។

មជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Sharm El-Sheikh ត្រូវបានបង្កើតឡើងជាតំបន់បៃតង ហើយមានតែអ្នកដែលមានការអនុញ្ញាតពីភ្នាក់ងារអង្គការសហប្រជាជាតិប៉ុណ្ណោះ ដែលអាចចូលទៅកាន់តំបន់នេះ។ រដ្ឋាភិបាលអេហ្ស៊ីបក៏បានបង្កើតតំបន់បៃតងមួយនៅក្នុងសួនឧទ្យានរុក្ខសាស្ត្រសន្តិភាព ជាកន្លែងដែលនឹងរៀបចំព្រឹត្តិការណ៍ខាងក្រៅ សម្រាប់អាជីវកម្ម យុវជន អង្គការសង្គមស៊ីវិល សហគមន៍ជនជាតិដើម និងសិល្បករ។

យោងតាមអាជ្ញាធរអេហ្ស៊ីប ទោះបីជាមិនមានការគំរាមកំហែងជាក់លាក់ណាមួយចំពោះ COP27 ក៏ដោយ ប៉ុន្តែកិច្ចប្រជុំកំពូលរវាងមេដឹកនាំពិភពលោកក្រោមក្របខណ្ឌ COP27 គ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ៧-៨ ខែវិច្ឆិកា អាចក្លាយជាគោលដៅរបស់ក្រុមសកម្មប្រយុទ្ធនានា។ តាមការគ្រោងទុក ប្រតិភូអន្តរជាតិចំនួនជាង ៣៥.០០០ នាក់ រួមទាំងប្រមុខរដ្ឋ និងរដ្ឋាភិបាលចំនួនជាង ១០០នាក់ នៅជុំវិញពិភពលោក នឹងចូលរួមព្រឹត្តិការណ៍អាកាសធាតុពិភពលោករបស់អង្គការសហប្រជាជាតិនេះ។ អ្នកយកព័ត៌មានអន្តរជាតិប្រហែល ៣.០០០ នាក់បានចុះឈ្មោះដើម្បីយកព័ត៌មានអំពីព្រឹត្តិការណ៍នេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top