• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អូស្ត្រាលីឧបត្ថម្ភវៀតណាមនូវឧបករណ៍បង្កើនសមត្ថភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

នារសៀលថ្ងៃទី ១២ សីហា នៅទីក្រុងហាណូយ ឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងអគ្គលេខាធិការរងក្រសួងការពារជាតិអូស្ត្រាលី លោក Hugh Jeffrey បានធ្វើជាសហអធិបតីក្នុងពិធីប្រគល់សម្ភារ និងបរិក្ខារដែលជាជំនួយឧបត្ថម្ភរបស់ក្រសួងការពារជាតិអូស្ត្រាលីសម្រាប់នាយកដ្ឋានរក្សាសន្តិភាពវៀតណាម។

កញ្ចប់ជំនួយដែលមានតម្លៃ ២៤០.០០០ដុល្លារអាមេរិក រួមមាន : រថយន្ត Toyota Hilux ៤x៤ ចំនួន ២ គ្រឿង , សំបកកង់រថយន្ត Changlin GD៥៥៥ ចំនួន ១ , កាបូបស្ពាយចំនួន ១០, ឧបករណ៍ថែទាំផ្ទាល់ខ្លួនសម្រាប់ស្ត្រីចំនួន ១០០កញ្ចប់ និង ៣០០ឈុតថែទាំផ្ទាល់ខ្លួនសម្រាប់បុរស។ ក្រសួងការពារជាតិអូស្ត្រាលីក៏ឧបត្ថម្ភដល់ការរៀបចំការហ្វឹកហ្វឺន សមយុទ្ធ និងការផ្លាស់ប្តូរវិជ្ជាជីវៈអន្តរជាតិនៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាមផងដែរ។

ឧត្តមសេនីយឯក Hoang Xuan Chien និងលោក Hugh Jeffrey អគ្គលេខាធិការរងក្រសួងការពារជាតិអូស្ត្រាលី សំណេះសំណាលជាមួយនាយទាហានរក្សាសន្តិភាពវៀតណាម។ រូបថត៖ Trong Duc/VNA

ថ្លែងមតិនៅពិធីនេះ ឧត្តមសេនីយឯកលោក Hoang Xuan Chien បានអះអាងថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងអូស្ត្រាលីតែងតែអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាននិងប្រសិទ្ធភាព។ គួរឱ្យកត់សម្គាល់ក្នុងចំណោមនោះមានវគ្គបណ្តុះបណ្តាលភាសាបរទេស ការបណ្តុះបណ្តាលដឹកជញ្ជូនវេជ្ជសាស្រ្តតាមផ្លូវអាកាស និងច្បាប់សម្រាប់ការប្រើប្រាស់កម្លាំង។ អូស្ត្រាលីក៏ជួយវៀតណាមនូវយានជំនិះមួយចំនួនសម្រាប់ការហ្វឹកហ្វឺនក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ប្រការនេះបង្ហាញថា អូស្ត្រាលីតែងតែជាដៃគូសំខាន់មួយរបស់វៀតណាមក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចសហប្រតិបត្តិការសភាគឺជាបណ្តាញសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

កិច្ចសហប្រតិបត្តិការសភាគឺជាបណ្តាញសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

នាព្រឹកថ្ងៃទី ២៨ ខែកក្កដា នៅអគាររដ្ឋសភា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋសភាវៀតណាម លោកជិន ថាញ់ មិន បានអញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី ក្នុងឱកាសដែលលោកស្រីដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៧-២៩ ខែកក្កដា ឆ្នាំ ២០២៦។

Top