• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អូស្ត្រាលីអនុវត្តន៍យ៉ាងសកម្មនូវយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម

រដ្ឋាភិបាលអូស្ត្រាលីកំពុងធ្វើការជាមួយវិស័យនានា ដើម្បីចាប់ផ្តើមសកម្មភាពសំដៅជួយគាំទ្រដល់គោលដៅរបស់យុទ្ធសាស្រ្តក្នុងការបង្កើនការវិនិយោគទ្វេភាគី និងក្លាយជាដៃគូពាណិជ្ជកម្មកំពូលទាំងដប់របស់គ្នាទៅវិញទៅមក។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong (រូបថត៖ Duong Giang/TTXVN)  

នាថ្ងៃទី ២២ ខែកក្កដា ក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានប្រចាំនៅប្រទេសអូស្ត្រាលីស្តីពីការអនុវត្តយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអូស្ត្រាលី-វៀតណាម អ្នកនាំពាក្យក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) បាននិយាយថា យុទ្ធសាស្ត្រនេះកំពុងជួយដល់ ការអនុវត្តជាក់ស្តែងនៃសក្តានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ជាក់ស្តែង រដ្ឋាភិបាលអូស្ត្រាលីកំពុងធ្វើការជាមួយវិស័យនានា ដើម្បីចាប់ផ្តើមសកម្មភាពសំដៅជួយគាំទ្រដល់គោលដៅយុទ្ធសាស្រ្តក្នុងការបង្កើនការវិនិយោគទ្វេភាគី និងក្លាយជាដៃគូពាណិជ្ជកម្មកំពូលទាំង ១០ របស់គ្នាទៅវិញទៅមក។

ទាក់ទិននឹងកាលានុវត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យបម្រែបម្រួលអាកាសធាតុ អ្នកនាំពាក្យ DFAT បាននិយាយថា អូស្ត្រាលីនិងវៀតណាមចែករំលែកការប្តេជ្ញាចិត្តចំពោះការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ អូស្ត្រាលីកំពុងបង្កើនការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុទ្វេដង លើជំនួយអាកាសធាតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅឥណ្ឌូប៉ាស៊ីហ្វិក ឡើងដល់ ២ ពាន់លានដុល្លារ ក្នុងដំណាក់កាល ២០២០-២០២៥។ លើសពីនេះ អូស្ត្រាលីកំពុងជួយកសិករនៅអាស៊ីអាគ្នេយ៍ជាមួយនឹងពូជស្រូវដែលធន់នឹងគ្រោះរាំងស្ងួត និងទឹកជំនន់ ដើម្បីបង្កើនការប្រមូលផល និងជួយកសិករសាកល្បងវិធានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីវាលស្រែ។

ទាក់ទងនឹងការអនុវត្តកិច្ចព្រមព្រៀងទិដ្ឋាការកសិកម្មដែលបានចុះហត្ថលេខាជាមួយវៀតណាមក្នុងខែមីនាឆ្នាំ ២០២២ រដ្ឋាភិបាលថ្មីនៅអូស្ត្រាលីបានបញ្ជាក់ថា ខ្លួននឹងគោរពកិច្ចព្រមព្រៀងនេះ ហើយកំពុងពិភាក្សាជាមួយរដ្ឋាភិបាលវៀតណាមអំពីវិធីសាស្ត្រអនុវត្តន៍រាល់កិច្ចព្រមព្រៀងទាំងនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top